photo of Leroy Sane
Leroy Sane of Manchester City

ខ្សែបម្រើស្លាបឆ្វេង របស់ក្លឹប Manchester City កីឡាករ Leroy Sane នឹងត្រូវអវត្តមានពីទីលានរយៈពេល 3ខែ បន្ទាប់ពីរងរបួសកជើងនៅថ្ងៃអាទិត្យក្នុងក្របខ័ណ្ឌ FA Cup ដែល Man City យកឈ្នះក្រុម Cardiff ក្នុងពានរង្វាន់ FA Cup ជុំទី4 ដោយលទ្ធផល 2-0។

Sane ត្រូវបានកីឡាករ Joe Bennett ធើ្វការឈូសយកបាល់រួចក៏ត្រូវជើង ដែលមើលទៅរៀងធ្ងន់បន្ដិចដែរ។ ភ្លាមៗក្រោយកើតហេតុ រូបគេក៏ត្រូវបានប្ដូរចេញ ក្រោយអាការមិនអាចប្រកួតបាន។  ដូច្នេះហើយទើបគ្រូបង្វឹ Manchester City បញ្ជាក់ថា ការរងរបួសនេះ Leroy Sane នឹងត្រូវអវត្តមានយ៉ាងហោចណាស់ 3ខែឬក៏អាចលើសពីនេះទៅទៀត ៕