ខ្សែបម្រើរបស់ក្លឹប Manchester City កីឡាករ Leroy Sane បានចាក់ចេញពីជម្រើសជាតិអាល្លឺម៉ង់ម្ដងទៀតហើយ ដោយលោកសុំគ្រូបង្វឹករបស់លោក ដើម្បីទៅមើលមិត្តស្រីដែរជិតនឹងសម្រាលកូន។

Leroy Sane
Leroy Sane

ខ្សែបម្រើវ័យ 22ឆ្នាំនេះ បានចូលលេងឱ្យអាល្លឺម៉ង់ នៅនាទីទី83 ក្នុងប្រកួតជាមួយម្ចាស់ជើងឯកពិភពលោកឆ្នាំ 2018នេះឯង គឺបារាំងដោយលទ្ធផល 0-0 ពីប៉ុន្មានថៃ្ងមុន នៃពានរង្វាន់ Nation League។

ពិតណាស់ គ្រូបង្វឹករបស់ជម្រើសជាតិអាល្លឺម៉ង់លោក Joachim Low បាននិយាយកាលពីថ្ងៃសុក្រថា៖  Sane បានចាកចេញពីក្រុមសម្រាប់ហេតុផលផ្ទាល់ខ្លួនរបស់គាត់។ ហើយគាត់នឹងមិនអាចជួយអាល្លឺម៉ង់ប្រកួតមិត្តភាពជាមួយនឹងប្រទេសប៉េរូទេនៅថ្ងៃអាទិត្យស្អែក ៕

ប្រភពពី៖ Metro