photo of Robert Lewandowski
កីឡាករ Robert Lewandowski នឹង​ប្រធានក្លឹប Bayern Munich លោក Karl-Heinze Rummenigge

ដំណឹងនៃការចាកចេញរបស់កីឡាករ Robert Lewandowski ពីក្លឹប Bayern Munich បានធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់និងអេស្ប៉ាញមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាពិសេសបន្ទាប់ពីមានការចាប់អារម្មណ៍របស់ក្លឹបយក្សអេស្ប៉ាញ Real Madrid មកលើគាត់ ។

ទោះបីជាយ៉ាងណាក៏ដោយលោក Karl-Heinze Rummenigge ដែលជានាយកប្រតិបត្តិក្លឹប Bayern Munich មានទំនុកចិត្ត 100 ភាគរយថា ខ្សែប្រយុទ្ធសញ្ចាតិប៉ូឡូញរូបនេះ នៅតែស្ថិតនៅក្នុងក្លឹបរបស់គាត់នៅរដូវកាលក្រោយ ។ បើយោងតាមកាសែត BILD របស់អាល្លឺម៉ង់បានឱ្យដឹង ។

យោងតាមកាសែតអេស្ប៉ាញបានឱ្យដឹងថាខ្សែប្រយុទ្ធ Robert Lewandowski បានត្រៀមខ្លួនរួចជាស្រេចដើម្បីសំប្រធានក្លឹប Bayern ឱ្យលក់គាត់ទៅឱ្យក្លឹប Real Madrid នៅចុងបញ្ចប់នៃរដូវក្តៅនេះ ។ ប៉ុន្តែប្រធានក្លឹបយក្សអាល្លឺម៉ង់រូបនេះ និយាយថា ខ្លួននឹងមិនបង្ខិតបង្ខំកីឡាករណាដែលមិនចង់បន្តលេងជាមួយក្លឹបរបស់គាត់ទេ ៕

ប្រភពពី៖ egypttoday