ខ្សែ​ប្រយុទ្ធ Robert Lewandowski ​បាន​ឈ្នះ​ពាន​រង្វាន់​កីឡាករ​ឆ្នើម​បំផុត​នៅ​ឆ្នាំ ​២០២១​កន្លង​ទៅ​ដែល​សហព័ន្ធ​បាល់ទាត់​អន្ដរជាតិ FIFA ​ផ្ដល់​ឱ្យ។

Robert Lewandowski
Robert Lewandowski

Lewandowski ​ត្បិត​តែ​មិន​បាន​ឈ្នះ​ពាន​រង្វាន់ Ballon dÓr ​មែន ប៉ុន្តែ​រូបគេ​ត្រូវ​បាន FIFA ​ផ្ដល់​ពាន​រង្វាន់​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​ឱ្យ ដែល​វា​ជា​ពាន​រូបគេ​ឈ្នះ​២​ឆ្នាំ​ជាប់​គ្នា​មក​ហើយ។ កីឡាករ​ប៉ូឡូញ​រូប​នេះ ធ្វើ​បាន​ល្អ​ណាស់​តាំង​ពី​ឆ្នាំ​២០២០​មក​ម្ល៉េះ ​ដោយ​រក​គ្រាប់​បាន​ច្រើន​ជាង​គេ ​រហូត​មក​ដល់​ឆ្នាំ​២០២១​ក៏​នៅ​តែ​ធ្វើ​បាន​ល្អ។ ​មួយ​វិញ​ទៀត​នៅ​ឆ្នាំ​២០២២​នេះ​វិញ គេ​ក៏​សង្កេត​ឃើញ​ថា​ Lewandowski ​មិន​បាន​ធ្លាក់​ទម្រង់​លេង​អ្វី​ឡើយ។

​ដោយ​ឡែក​សម្រាប់​អ្នក​ចំណាត់​ថ្នាក់​បន្ទាប់​នោះ​គឺ Mohamed Salah ​និង Lionel Messi។ ​សម្រាប់ Ronaldo ​វិញ​ក៏​បាន​ពាន​រង្វាន់​មួយ​ដែរ ​គឺ​ពាន FIFA Best Special Award ​ដែល​ជា​ពាន​ផ្ដល់​ឱ្យ​ក្រោយ​រក​បាន​១១៥​គ្រាប់​នៅ​ជម្រើស​ជាតិ​ច្រើន​ជាង​កីឡាករ​ណា​ៗ​ទាំង​អស់៕