ខ្សែប្រយុទ្ធ Robert Lewandowski របស់ក្លឹប Bayern Munich ត្រូវបានបោះឆ្នោតជ្រើសរើសជាកីឡាករឆ្នើមប្រចាំសប្តាហ៍នៃក្របខ័ណ្ឌ Champions League នេះបើយោងតាមរបាយការណ៍របស់ UEFA.com ។

Robert Lewandowski
Robert Lewandowski

ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញរូបបានបង្កើតទម្រង់លេងដ៏ល្អទល់នឹងក្រុម Benfica ក្នុងការប្រកួត UCL ជុំទី ៤ ដោយស៊ុតបញ្ចូលទីបាន ៣គ្រាប់ និង assist ចំនួន ១លើក។

ខណៈដែល Serge Gnabry និង Leroy Sane បានចូលរួមចំណែកដោយគ្រាប់បាល់នីមួយៗដែលធ្វើអោយក្រុមអាល្លឺម៉ង់យកឈ្នះក្នុងលិទ្ធផល ៥ ទល់នឹង ២ កាលពីថ្ងៃអង្គារកន្លងទៅ។

សរុបមក ខ្សែប្រយុទ្ធ Cristiano Ronaldo របស់ Manchester United ស៊ុតបាន ២ គ្រាប់ទល់នឹង Atalanta (២ ទល់នឹង ២), Paulo Dybala របស់ Juventus សរុប ២ គ្រាប់ និង assists ចំនួន ១លើកទល់នឹង Zenit (៤ ទល់នឹង ២) និង ខ្សែបម្រើ Pedro Gonsalves របស់ Sporting ជាមួយនឹងការស៊ុតបញ្ចូលទី ២ គ្រាប់។ Besiktas (៤ ទល់នឹង ០) ក៏ត្រូវបានជ្រើសរើសសម្រាប់ពានរង្វាន់នេះផងដែរ៕