1
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព
Related
Football News
Lukaku ខឹងចិត្តព្រោះត្រឹម១ឆ្នាំនៅ Chelsea សោះ អ្នកគាំទ្រភ្លេចអស់ពីសមត្ថភាពរបស់ខ្លួនលើទីលានប្រកួត
ខ្សែប្រយុទ្ធ Romelu Lukaku បាននិយាយទៅកាន់សារព័ត៌មាន DAZN Intalia នៅក្នុងថ្ងៃនេះថា គេខឹងក្នុងចិត្តដែរ ព្រោះត្រឹមតែរយៈពេល១ឆ្នាំនៅក្លឹប Chelsea សោះអ្នកគាំទ្រភ្លេចអស់ថាគេអាចធ្វើអីបានខ្លះលើទីលានប្រកួត។ Lukaku បាននិយាយថា៖” រដូវកាលកាលនៅក្លឹប Chelsea នៅឆ្នាំទៅមិញនេះក៏ធ្លាប់បានផ្ដល់កម្លាំងចិត្តឲ្យខ្ញុំខិតខំប្រឹងប្រែងធ្វើឲ្យបានកាន់តែល្អជាមុន តែយ៉ាងណាទន្ទឹមនឹងនេះក៏ខ្ញុំមានអារម្មណ៍ថាត្រឹមតែ១ឆ្នាំកន្លងទៅនេះសោះ អ្នកគាំទ្រ និងអ្នកគ្រប់គ្នាភ្លេចអស់ថាខ្ញុំអាចធ្វើអីបានខ្លះលើទីលានប្រកួត។ នេះជាអ្វីដែលខ្ញុំខឹងនៅក្នុងចិត្តមែនទែន “។ បន្ថែមពីនេះ ខ្សែប្រយុទ្ធមកលេងនៅ Inter Milan វិញនៅរដូវកាលនេះប៉ុន្តែនៅក្នុងលក្ខខ័ណ្ឌក៏បានលើកឡើងផងដែរថា មកលេងនៅទីនេះគឺគេមិនខ្វល់ពីការឈ្នះពានសម្រាប់ខ្លួនគេនោះទេ គឺគេឈ្នះពានជាក្រុមជាពិសេសគឺពាន Serie A ។ Lukaku ផ្លាស់ទៅកាន់ Inter Milan វិញក្រោយផ្លាស់ត្រលប់ទៅ Chelsea ទើបតែ១រដូវកាល។ ក្នុងរដូវកាលកន្លងទៅនេះ គេចូលលេងបាន ៤៤ប្រកួត និងស៊ុតចូល ១៥គ្រាប់៕
12 Aug 2022
Football News
ទីបំផុត Werner ចេញពី Chelsea ត្រលប់ទៅកាន់ Leipzig វិញជាផ្លូវការ
ខ្សែប្រយុទ្ធ Timo Werner បានចាកចេញពី Chelsea ត្រលប់ទៅកាន់ Leipzig វិញជាផ្លូវការនៅក្នុងថ្ងៃនេះ។ Werner និង Leipzig បានចុះកុងត្រារយៈពេល៤ឆ្នាំ ចាប់ពីរដូវកាលឆ្នាំ២០២២/២៣ នេះរហូតទៅដល់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ដោយពាក់អាវលេខ១១។ Werner លេងឲ្យ Chelsea បាន២រដូវកាល ដោយចូលរួមប្រកួតសរុប ៨៩ប្រកួត ស៊ុត២៣ប្រកួត ដោយខ្សែប្រយុទ្ធនេះមិនជោគជ័យនៅ PL នោះទេដោយតែពិបាកខាងការបញ្ចប់ទី ដែលធ្វើឲ្យគេចង់ផ្លាស់មកកាន់ Leipzig វិញរហូតមក។ កីឡាករនេះមកលេងឲ្យ Leipzig កាលពីឆ្នាំ២០១៦-២០២០ ដោយចូលលេងបាន ១៥៩ប្រកួត និងស៊ុតចូល ៩៥គ្រាប់។ តាមពិតទៅដំបូងឡើយ ក្លឹបទាំងពីរបានព្រមព្រៀងគ្នាក្នុងលក្ខខណ្ឌខ្ចីជើងក្នុងរយៈពេលវែងប៉ុណ្ណោះ ដោយមានមានលក្ខខណ្ឌឲ្យ Leipzig ទិញ Werner ពី Chelsea បានប៉ុន្តែក្រោយមកដោយសារការចរចាត្រូវគ្នា Leipzig ទិញយក Werner ដាច់ពី Chelsea ក្នុងតម្លៃប្រមាណ ២០លានដុល្លារ៕
12 Aug 2022
Football News
Perezថា Real Madrid មិនគិតគូរនាំចូលកីឡាករថ្មីទៀតទេ សម្រាប់រដូវកាលក្ដៅនេះ
លោក Florentino Perez ប្រធានក្លឹប Real Madrid បាននិយាយទៅកាន់អ្នកកាសែតក្រោយឈ្នះពាន UEFA Super Cup នៅក្នុងថ្ងៃនេះថា គិតមកទល់នឹងថ្ងៃនេះ ក្លឹបរបស់លោកមិនគិតគូររឿងនាំចូលកីឡាករថ្មីសម្រាប់រដូវកាលក្ដៅនេះទៀតទេ។ លោក Perez បាននិយាយថា៖” អ្វីដែលយើងត្រូវធ្វើពេលនេះគឺបន្តហ្វឹកហាត់ឲ្យបានល្អទៀត ហើយលោក Ancelotti ទទួលខុសត្រូវលើការបង្វឹកក្រុមហ្នឹងហើយ អញ្ចឹងនៅខណៈនេះយើងមិនគិតគូររឿងនាំចូលកីឡាករថ្មីសម្រាប់រដូវកាលក្ដៅនេះទៀតទេ “។ ប្រធានក្លឹប Real Madrid រូបនេះបានធ្វើការលើកឡើងដោយជឿជាក់លើកីឡាករដែលស្រាប់នៅក្លឹបរបស់លោកនៅពេលនេះ ជាពិសេសគឺនៅតំបន់ប្រយុទ្ធ លោកជឿជាក់ថា Benzema នឹងធ្វើបានល្អ ទោះបីជាពេលកីឡាករនេះមានរបួស ក៏មានខ្សែប្រយុទ្ធផ្សេងៗនៅក្រុមអាចធ្វើបានល្អផងដែរ។ មកទល់នឹងពេលនេះ Real នាំចូលកីឡាករ៣នាក់ដោយសុទ្ធតែស្ថិតនៅក្នុងតំបន់ការពារទាំងអស់តែម្ដង។ កីឡាករទាំងនោះដូចជា Aurélien Tchouameni, Antonio Rüdiger និង Miguel Gutiérrez៕
12 Aug 2022
Football News
កីឡាករវ័យ១៩ឆ្នាំ Elliott បន្តកុងត្រាថ្មីនឹង Liverpool រយៈពេល៥ឆ្នាំជាផ្លូវការ
ខ្សែស្លាប Harvey Elliott ដែលជាកីឡាករទើបមានវ័យ១៩ឆ្នាំរបស់ក្លឹប Liverpool បានបន្តកុងត្រាថ្មីរយៈពេលវែងជាមួយនឹងក្លឹបនេះជាផ្លូវការនៅក្នុងថ្ងៃនេះ រយៈពេល៥ឆ្នាំ ចាប់ពីរដូវកាលថ្មីនេះ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៧។ កីឡាករនេះបានមកចូលរួមក្នុងក្រុម U-21 របស់ Liverpool កាលពីរដូវកាលឆ្នាំ២០១៩/២០ និងតំឡើងទៅលេងក្រុមឈុតធំ នៅក្នុងរដូវកាលដដែលនោះ។ គិតមកទល់នឹងពេលនេះ Elliott បានចូលលេងឲ្យ Liverpool បាន២២ប្រកួត និងស៊ុតចូល១គ្រាប់។ ក្រោយចុះកុងត្រាថ្មីជាផ្លូវការនៅក្នុងថ្ងៃនេះ លោក Jurgen Klopp អ្នកចាត់ការក្លឹប Liverpool បានសម្ដែងពេញចិត្តយ៉ាងណាខ្លាំងដែលមានកីឡាករវ័យក្មេងដ៏មានសមត្ថភាពចូលរួមនឹងក្រុមលោក ហើយ Elliott ក៏បានអរគុណដល់ក្លឹបដែលផ្ដល់ឱកាសផងដែរ៕
12 Aug 2022
Football News
Maguire ត្រូវបានអ្នកគាំទ្រឌឺដង ដឹកនាំកូនក្រុម Man Utd ឈរច្រឡំជួរ មុនការប្រកួតនឹង Brighton
ខ្សែការពារ Harry Maguire ប្រធានក្រុម Manchester United ត្រូវបានអ្នកគាំទ្រឌឺដងរឿង ដឹកនាំកូនក្រុមរបស់ខ្លួនឈរច្រឡំជួរ មុនការប្រកួតតទល់នឹង Bighton កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។ បើតាមវីដេអូដែលថតជាប់បានឲ្យដឹងថា Maguire និងអ្នកចាំទី David De Gea បានប្រកែកគ្នារឿងការឈររបស់ក្រុម Man Utd របស់ខ្លួន ដោយ Mgauire ឲ្យកូនក្រុមឈរនៅឆ្វេង រីឯ De Gea ចង្អុលឲ្យឈរនៅខាងស្ដាំទើបត្រឹមត្រូវព្រោះ Man Utd ជាម្ចាស់ផ្ទះនៃការប្រកួត។ ជាលទ្ធផលក្រុម Man Utd និងក្រុម Brighton ត្រូវបានប្ដូរខាងគ្នា ដោយ Man Utd ឈរនៅខាងស្ដាំ រីឯ Brighton ឈរនៅខាងលើឆ្វេង។ ដោយសារតែរឿងនេះ Maguire ត្រូវបានអ្នកគាំទ្រសើចចម្អក ខណៈដែរកីឡាករនេះត្រូវបានអ្នកគាំទ្រ សើចចម្អក និងខឹងសម្បារខ្លាំងនឹងសមត្ថភាពរបស់គេតាំងពីរដូវកាលមុនមកម្ល៉េះ។ ក្នុងការប្រកួតខាងលើ Man Utd បានចាញ់ Brighton
10 Aug 2022
Football News
Man Utd បញ្ឍប់គម្រោងទិញយក ខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំពី Serie A ក្រោយមានការរិះគន់ច្រើនពេក
ក្លឹប Manchester Untied បានបញ្ឈប់គម្រោងទិញយក ខ្សែប្រយុទ្ធ Marko Arnautovic ពីក្លឹប Bologna នៅក្នុងថ្ងៃនេះ។ នេះបើយោងតាមការចុះផ្សាយរបស់ Sky Sports។ Man Utd ហ៊ានចាយខ្ទង់៩លានដុល្លារ ទៅឲ្យ Bologna ដើម្បីទិញយក Arnautovic ប៉ុន្តែក្លឹប Serie A នេះបដិសេធដោយចង់បានថ្លៃលើសនេះទៀត។ យ៉ាងណានៅខណៈនេះក្រុមបិសាចក្រហមនេះបញ្ឈប់គម្រោងចង់បាន កីឡាករវ័យ៣៣ឆ្នាំនេះហើយ ក្រោយមានអ្នកគាំទ្ររិះគន់ច្រើនពេក ដោយសារតែតម្លៃខ្លួន សមត្ថភាព និងរឿងអាស្រូវលើអត្តចរិកកីឡាករនេះ។ Arnautovic ត្រូវបានដឹងថាចង់ផ្លាស់ទៅកាន់ Man Utd ប៉ុន្តែក្លឹបរបស់គេទាមទារខ្ពស់ពេក ហើយពេលនេះ Man Utd ផ្លាស់ប្ដូរទៅគោលដៅថ្មីហើយ៕
10 Aug 2022