ខ្សែប្រយុទ្ធ Robert Lewandowski បន្តការរកគ្រាប់បាល់បានទៀតហើយ ខណៈ Bayern Munich យកឈ្នះ Borussia Dortmund ដោយលទ្ធផល ៤ទល់នឹង០ ជំនួប Bundesliga សប្ដាហ៍ទី១១ នៅថ្ងៃសៅរ៍ ទី០៩ ខែវិច្ឆិកា។

FC Bayern München Vs Borussia Dortmund
FC Bayern München Vs Borussia Dortmund

ខ្សែប្រយុទ្ធជម្រើសជាតិប៉ូឡូញខាងលើរកបានពីរគ្រាប់ម្នាក់ឯងដែលមានន័យថា គេទាត់ចូលទាំង១៥ប្រកួតរបស់ Bayern Munich នៅរដូវកាលថ្មីនេះ ពោលគឺទាំងនៅអាល្លឺម៉ង់ និង UEFA Champions League ហើយសរុបមកគឺ២២គ្រាប់។

Robert Lewandowski
ខ្សែប្រយុទ្ធជម្រើសជាតិប៉ូឡូញ Robert Lewandowski

ជាមួយគ្នានេះ ខ្សែបម្រើអង់គ្លេស Jadon Sancho របស់ Dortmund ត្រូវបានប្ដូរចេញនៅនាទី៣៦ ដោយសាររបួស។

Bayern Munich
Bayern Munich យកឈ្នះ Borussia Dortmund

ដូច្នេះ Bayern Munich ឡើងទៅលេខ៣ មាន២១ពិន្ទុពីក្រោមក្រុមលេខមួយ Monchengladbach មួយពិន្ទុ៕