Robert Lewandowski ខ្សែប្រយុទ្ធចំណូលថ្មីរបស់ Barcelona បាននិយាយថា គាត់អត់ទាន់ហ៊ានយកខ្លួនឯងទៅប្រៀបធៀបនឹង Karim Benzema ទេ ដោយគាត់អះអាងថាខ្សែប្រយុទ្ធសញ្ជាតិបារាំង គឺបានប្រកបអាជីពនៅក្របខណ្ឌ La Liga នេះអស់រយៈពេល ១២ ឆ្នាំមកហើយ ខណៈគាត់ទើបតែចាប់ផ្តើមនៅ អេស្ប៉ាញជាលើកដំបូងប៉ុណ្ណោះ។

Karim Benzema នឹង Robert Lewandowski
Karim Benzema នឹង Robert Lewandowski

ជាការពិតណាស់ ក្រោយ Barcelona យកបាន Lewandowski គេគ្រប់គ្នាកំពុងទន្ទឹងរង់ចាំយ៉ាងអន្ទះសារអំពីការប្រកួតប្រជែងរវាងខ្សែប្រយទ្ធសញ្ជាតិប៉ូឡូញ នឹង Benzema នៅលីគកំពូល អេស្ប៉ាញ ប៉ុន្តែផ្ទុយទៅវិញ Lewandowski លើកឡើងថាគាត់អត់ទាន់ហ៊ានយកខ្លួនឯងទៅប្រៀបធៀបនឹង Benzema ឡើយ។

ទាក់ទងនឹងរឿងខាងលើ, Lewandowski បាននិយាយយ៉ាងដូច្នេះថា៖ “(Benzema) ដោយសារសម្រាប់វាជារឿងថ្មីក្នុងការមកទីនេះ ប៉ុន្តែសម្រាប់គាត់ គឺគាត់នៅ La Liga ច្រើនឆ្នាំមកហើយហើយគាត់បានបង្ហាញឱ្យគ្រប់គ្នាបានឃើញរួចហើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះថាគាត់ជាកីឡាករល្អ”៕