យោងតាមភ្នាក់ងាររបស់កីឡាករសញ្ចាតិប៉ូឡូញលោក Robert Lewandowski លោក Pini Zahavi បាននិយាយថាហេតុអ្វីបានជា ខ្សែប្រយុទ្ធរបស់ខ្លួនចង់ចាកចេញពី Bayern Munich នៅរដូវកដៅនេះ។

photo of Robert Lewandowski
Robert Lewandowski of Bayern Munich

ពិតណាស់ ខ្សែប្រយុទ្ធ វ័យ 29 ឆ្នាំត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងក្លឹប Real Madrid កាលពីប៉ុន្មានខែកន្លងទៅ។ ខណៈដែលពេលនេះ លោក Zahavi ដែលជាអ្នកចរចារការផ្លាស់ប្ដូរ Neymar ពី Barcelona ទៅ PSG កាលពីខែសីហាឆ្នាំមុន។ ហើយរដូវកាលនេះត្រូវជួល Lewandowski មកធ្វើជាភ្ញាក់ងាររបស់គេ 1ដូវកាល។

Zahavi បាននិយាយប្រាប់សារព័ត៌មាន Sport Bild ថា៖ «Robert គាត់ត្រូវការការផ្លាស់ប្តូរក្លឹប។ បំណងប្រាថ្នារបស់ Robert មិនមែនសម្រាប់លុយរឺក្លឹបល្អទេ។ គឺលោកចង់ប្ដូរបរិយាកាសលេងនិងការប្រកួតប្រជែងថ្មីនៅក្នុងអាជីពរបស់គាត់ ប៉ុន្តែនៅពេលនេះលោកបាននិយាយក្លឹបដែរលោកចង់ទៅលេងឱ្យនោះទេ»៕

ប្រភពពី៖ soccerladuma