កាលពីយប់មិញខ្សែប្រយុទ្ធឆ្នើម Robert Lewandowski បានសម្រក់ទឹកភ្នែកនៅមុខអ្នកគាំទ្រក្រុម Bayern Munich ក្រោយបញ្ចប់ការប្រកួតទល់នឹងក្រុម Wolfsburg នៃក្របខណ្ឌ Bundesliga។

Robert Lewandowski
Robert Lewandowski

ជាការពិតណាស់ នៅក្នុងការប្រកួតនោះក្រុម Bayern Munich បានទទួលលទ្ធផលស្មើគ្នាជាមួយក្រុមម្ចាស់ផ្ទះ Wolfsburg ០-០ ក្នុងនោះ Lewandowski ក៏បានចូលរួមចំណែកស៊ុតមួយគ្រាប់ឱ្យក្រុមជើងឯកនៃលីគកំពូល អាល្លឺម៉ង់ផងដែរ។

យ៉ាងណាមិញ ក្រោយបញ្ចប់ការប្រកួត Lewandowski បានឈរសម្រក់ទឹកភ្នែក និងនិយាយលាគ្នាទៅកាន់អ្នកគាំទ្រក្រុម Bayern Munich ទាំងអួលដើមក ហើយតាមរយៈសកម្មភាពបែបនេះយើងអាចសន្មតបានថាខ្សែប្រយុទ្ធសញ្ជាតិ ប៉ូឡូញ ទំនងជានឹងចាកចេញពី Bayern នៅដំណាច់រដូវកាលនេះហើយ ទោះមិនទាន់មានការប្រកាសផ្លូវការពីក្លិបក៏ដោយខណៈបច្ចុប្បន្ន Barcelona ត្រូវបានគេមើលឃើញថា កំពុងនាំគេដែលអាចយកបានខ្សែប្រយុទ្ធរូបនេះ។

ទាក់ទងនឹងរឿងខាងលើ Lewandowski បានថ្លែងប្រាប់កាសែត Sport Polska យ៉ាងដូច្នេះថា៖ “វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដែលនេះជាការប្រកួតចុងក្រោយរបស់ខ្ញុំជាមួយ Bayern”៕