photo of Robert Lewandowski
Robert Lewandowski of Bayern Munich

ការស៊ុតបាល់ពិន័យ11 ម៉ែត្រ​របស់ Robert Lewandowski បានធ្វើឱ្យក្រុម Bayern Munich ទទួលជ័យជម្នះជាលើកទី 13 ជាប់ៗគ្នា ខណៈដែលពួកគេបានផ្តួលក្រុម Wolfsburg ដោយលទ្ធផល​ 1ទល់នឹង2 ក្នុងការប្រកួតលីគ​កំពូល​អាល្លឺម៉ង់នៅថ្ងៃសៅរ៍ ទី17 កុម្ភៈ ។

ខ្សែបម្រើប្រយុទ្ធ Daniel Didavi របស់ Wolfsburg បានស៊ុតនាំមុខ​តាំងពីនាទីទី08 មកម្លេះ ។ លុះចូលដល់នាទី64 ទើបខ្សែប្រយុទ្ធ Sandro Wagner ស៊ុត​តាមស្មើវិញ។ ឆ្លងកាត់ការប្រកួត23លើក Bayern Munich មាន​59ពិន្ទុ ពីលើក្រុម​លេខ2 Bayer Leverkusen រហូតដល់ទៅ 21​ពិន្ទុ។

ការពិតណាស់ក្លឹប Bayern បានដាក់កីឡាករសំខាន់ ៗជាច្រើននៅលើកៅអីបម្រុងរួមមាន Lewandowski, Mats Hummels និង David Alaba ដោយទុកប្រកួតជើងទី1 ក្នុងក្របខ័ណ្ឌ Champions League នៃវគ្គ16 ក្រុមចុងក្រោយប្រឆាំងនឹង Besiktas នៅកីឡដ្ឋាន Allianz Arena របស់ Bayern ៕

ប្រភពពី៖ bbc