​Robert Lewandowski ​ត្រូវ​បាន​គេ​ដឹង​ថា​បាន​ប្រាប់​ទៅ​ភ្នាក់ងារ​ទីផ្សារ​របស់​ខ្លួន​ថា​ចង់​ចាកចេញ​ពី​ក្រុម Bayern Munich ​ហើយ​នៅ​រដូវ​កាល​ក្រោយ និង​ចង់​ចូល​រួម​ជាមួយ​ក្រុម Real Madrid ។

Robert Lewandowski
Robert Lewandowski

​លោក Pini Zahavi ​ដែល​ជា​ភ្នាក់ងារ​ទីផ្សារ​របស់ Lewan ​ក៏​ជា​អ្នក​ធ្វើ​ឱ្យ​កីឡាករ David Alaba ​ដែរ ​គ្រា​ដែល​ឆ្នាំ​មុន ខ្សែ​ការពារ​រូប​នេះ​ផ្ទេរ​ទៅ​លេង​នៅ Real Madrid ​បាន​សម្រេច។ ​ស្រប​ពេល​រដូវ​កាល​នេះ​វិញ ​ក៏​មាន​ដំណឹង​ថា​ភ្នាក់ងារ​រូប​នេះ​នឹង​បន្ដ​ការងារ​មួយ​ទៀត ដែល​ចង់​យក​ខ្សែ​ប្រយុទ្ធ​ប៉ូឡូញ​ចេញ​ពី Bayern Munich ​ដើម្បី​ទៅ​ចូល​រួម​ជាមួយ​ក្រុម Real Madrid ​ទៀត។

​ខណៈ​ដែល​ការ​ចង់​ចាកចេញ​ទៅ​ចូល​រួម​ជាមួយ​ក្រុម​អធិរាជ​ស​នេះ គឺ​ជា​បំណង​ប្រាថ្នា​ផ្ទាល់​របស់​កីឡាករ Lewandowski ​តែ​ម្ដង។

ជាមួយ​គ្នា​នេះ​ដែរ ​ក្រុម​របស់​លោក Carlo Ancelotti ​កំពុង​ដឹក​នាំ​នេះ ​កន្លង​មក​ក៏​មាន​ដំណឹង​ថា​ចង់​បាន​ខ្សែ​ប្រយុទ្ធ​កណ្ដាល​មុត​ស្រួច​រួប​នេះ​ដែរ ក្រោយ​ពី​រូបគេ​បង្ហាញ​ទម្រង់​លេង​ខ្ពស់​ខ្លាំង​មែនទែន​ប៉ុន្មាន​រដូវ​កាល​ចុង​ក្រោយ​នេះ៕