photo of Liam Morrison
កីឡាករ Liam Morrison ចំណូលថ្មីផ្ទេរមកក្រុម Bayern

កីឡាករចំណូលថ្មី  Liam Morrison សង្ឃឹមថាការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលមួយរបស់គេមកកាន់ក្លឹប Bayern Munich នឹងអាចធ្វើឱ្យរូបគេសម្រេចក្តីសុបិន ក្នុងការក្លាយខ្លួនជាខ្សែការពារដ៏ល្អបំផុតនៅលើពិភពលោក ។

គួរបញ្ជាក់ថាកីឡាករវ័យ ១៦ ឆ្នាំរូបនេះ បានផ្លាស់មកពីទីក្រុង Ayrshire ដែលធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីគេបានសម្រេចចិត្តដើរចេញពីក្រុម Celtic ដើម្បីផ្ទេរមកកាន់ក្រុមម្ចាស់ជើងឯក Bundesliga កាលពីសប្តាហ៍មុន ។

ហើយយ៉ាងណាមិញដោយរៀបរាប់ពីការផ្លាស់ប្តូរមកកាន់់ក្រុម Bayern ខ្សែការពារ Morrison ដែលមានទេពកោសល្យរូបនេះ កំពុងមានមហិច្ឆតាធំមួយ ហើយសង្ឃឹមអាចនឹងដើរតាមគន្លងអតីតកីឡាករក្រុម Celtic កីឡាករ  Virgil van Dijk ដែរ ។

មិនតែប៉ុណ្ណោះ Morrison បាននិយាយប្រាប់ Sportsmail ថា ៖ ” គោលដៅចុងក្រោយសម្រាប់ខ្ញុំគឺការក្លាយជាខ្សែការពារឆ្នើមបំផុតនៅលើពិភពលោក ។ នោះគឺជាគោលដៅចុងក្រោយ ។ របៀបដែលខ្ញុំមកដល់ទីនោះ គឺការព្យាយាមធ្វើឱ្យខ្លួនឯង នឹងក្លាយជាកីឡាករល្អជាងមុន ”  ៕