ligue 1
ligue 1 ត្រូវបានផ្អាកការប្រកួត ដោយសារបញ្ហាបាតុកម្មនៅបារាំង

ដោយសារបញ្ហាបាតុកម្មនៅប្រទេសបារាំងបានអូសបន្លាយក្នុងរយៈពេលយូរ ដែលធ្វើឱ្យសុវត្ថិភាពទូទៅនៅទូទាំងប្រទេសបារាំងធ្លាក់ចុះយ៉ាងខ្លាំង ដែលជាហេតុធ្វើឱ្យក្របខណ្ឌបាល់ទាត់កំពូលរបស់បារាំងផ្អាកជាបណ្តោះអាសន្ន ។

ក្នុងនោះដែរ មកទល់នឹងពេលនេះ ការប្រកួតក្នុង​លីគ​កំពូល​បារាំង​ Ligue 1 វិញ​ ៦ ​ប្រកួត​ត្រូវ​បាន​ពន្យារ​ ដោយ​សារ​តែ​ការ​មិន​ធានា​សុវត្ថិភាព ​។ ការប្រកួតដែលលើកពេល​ទាំង​នោះ គឺ​មានការប្រកួតរវាងក្រុម​​ Monaco និង​ Nice , Paris Sanit-Germain និង​ Montpellier , Angers និង​ Bordeaux ,  Nimes និង Nantes , Toulouse និង​ Lyon , Saint-Etienne និង​ Marseille ដែលកាលបរិច្ឆេទប្រាកដមិនទាន់កំណត់នៅឡើយទេ ៕