Ligue 1

Paris Saint-Germain

Di Maria រកបាន ២គ្រាប់ជួយ​ PSG យកឈ្នះ Nice ៤-១ ក្នុងជំនួបបើកឆាកកាលពីម្សិលមិញ

កីឡាករខ្សែបម្រើប្រយុទ្ធ Angel Di Maria រកបាន ២គ្រាប់បើកឆាកក្នុងវគ្គទី១ ក្នុងជំនួបដែលក្រុម ការពារតំណែងជើងឯក Paris Saint-Germain បំបាក់ម្ចាស់ផ្ទះ Nice ៤-១ ដែលនៅសល់សមាជិកតែ ៩នាក់ក្នុង ព្រឹត្តិការណ៍ Ligue 1 របស់បារាំងនាយប់មិញនេះ។ ២គ្រាប់របស់កីឡាករក្នុងក្រុមជម្រើសជាតិអាហ្សង់ទីនខាងលើនេះ គឺបានកើតឡើងនៅនាទីទី១៥ និងនាទី២១ ដែលធ្វើឲ្យរូបគេកើនគ្រាប់ស៊ុតបាន ៧គ្រាប់ឲ្យ PSG ក្នុង Ligue 1 នារដូវកាលថ្មីឆ្នាំ២០១៩-២០២០ មុនពេលក្រុម Nice បានបាត់បង់សមាជិកដល់ទៅ ២រូបក្នុងវគ្គទី២ ទៅពោលគឺកីឡាករ Cyprien នៅនាទីទី៧៤ ពីការទទួលបាន កាតលឿង ២ដង និងមិត្តរួមក្រុម Herelle ទទួលកាតក្រហមតែម្តងនៅនាទី៧៧ ក្រោយពីមិត្តរួមក្រុម Ganago រកបានគ្រាប់វាយបកនៅនាទី៦៧ នោះ។   យ៉ាងណាក៏ដោយ ខ្សែប្រយុទ្ធវ័យក្មេងដែលទើបជាពីរបួស Kylian Mabappe ក៏រកបានគ្រាប់ទី៣ នៅនាទី៨៨ និង Icardi


20 Oct 2019

Reims

ខឹង Neymar ញាក់ផុតប្រឡោះជើង កីឡាករក្រុម Reims ទាត់ផ្ដួលពីក្រោយ

ក្រុម Paris Saint-Germain បានបរាជ័យនៅក្នុងផ្ទះរបស់ខ្លួនជាលើកដំបូង ចាប់តាំងពីខែឧសភា ឆ្នាំ ២០១៨ មក ដោយពួកគេចាញ់ក្រុម Reims ដោយលទ្ធផល ២-០។ ក្រុមការពារជើងឯកលីគកំពូលបារាំង ទើបតែបានបំបាក់ក្រុមយក្សអេស្ប៉ាញ Real Madrid ៣-០ នៅក្នុងជំនួបបើកឆាក Champions League កាលពីសប្ដាហ៍មុន ប៉ុន្ដែត្រូវបរាជ័យទល់នឹងក្រុមពាក់កណ្ដាលតារាងនៃលីគអង។ ហើយកំឡុងការប្រកួតនោះ ខ្សែប្រយុទ្ធ Neymar បានក្លាយជាជនរងគ្រោះ ដោយការរុញផ្ដួលពីក្រោយរបស់ ខ្សែបម្រើ Mathieu Cafaro បន្ទាប់ពីតារាឆ្នើមប្រេស៊ីល ញាក់បាល់ប្រឡោះជើង កីឡាកររបស់ក្រុម Reims រូបនេះ។ ទស្សនាវីដេអូខាងក្រោមនេះ៖ There are many ways one can react to being nutmegged by Neymar. This is one of them. 🥜😡 pic.twitter.com/Xad3OV7Shw —


27 Sep 2019

Lyon Vs Paris Saint-Germain
Paris Saint-Germain vs Lyon

ខ្សែប្រយុទ្ធ​ Neymar រកគ្រាប់បាល់ជ័យជម្នះឱ្យ Paris St Germain ជាថ្មីទៀតហើយ

ខ្សែប្រយុទ្ធ Neymar រកបានគ្រាប់ជ័យជម្នះសម្រាប់ Paris St Germain ទៀតហើយ ដោយស៊ុតចូលក្នុងនាទី៨៧ ជួយ Paris St Germain ឈ្នះ១-០នៅផ្ទះ Lyon យប់ថ្ងៃអាទិត្យទី២២ខែកញ្ញាឆ្នាំ២០១៩។ ជាមួយ​ការ​តិះដៀល​របស់​អ្នក​គាំទ្រ​របស់​ខ្លួន ​ខ្សែ​ប្រយុទ្ធ Neymar ​នៅ​តែ​លេង​បាន​ល្អ ​និង​ជួយ​ក្រុម​ជា​និច្ច។ នៅ​យប់មិញ​នេះ ​ក្រុម Paris St Germain​គ្រប់​គ្រង​បាល់​ច្រើន ប៉ុន្តែ​មិន​អាច​ស្វែង​រក​គ្រាប់​បាល់​បាន​ឡើយ រហូត​ទាល់​តែ​នាទី​៨៧​ទៅ​ហើយ ទើប Neymar ​រក​បាន​១​គ្រាប់ ​ដែល​ជា​គ្រាប់​បាល់​ជ័យជម្នះ​ជួយ​ក្រុម។ ​នេះ​ជា​ប្រកួត​ទី​២​ហើយ ដែល​កីឡាករ​ប្រេស៊ីល​មាន​ចិត្ត​ចង់​ចាកចេញ​ពី Paris St Germain ​នេះ ​ជួយ​ក្រុម​យក​បាន​៣​ពិន្ទុ​។ អតីត​កីឡាករ Barcelona ​បាន​និយាយ​តាំង​ពី​ប្រកួត​មុន​មក​ថា ​បើ​ទោះ​ជា​អ្នក​គាំទ្រ​និយាយ​យ៉ាង​ណា​ក៏​ដោយ ​រូបគេ​នៅ​តែ​ប្រឹងប្រែង​លេង​ឱ្យ​អស់​ពី​សមត្ថភាព​ជាមួយ​ក្រុម Paris St Germain ។ ការ​ចាកចេញ​ឬ​អត់ ​នឹង​ដឹង​ច្បាស់​នៅ​ទីផ្សារ​ដោះដូរ​ថ្មី​ទៀត ​ហើយ​ចាប់​ពី​ពេល​នេះ​ទៅ​ប្រកួត​របស់​គេ​ទាំង​អស់ គឺ​ដូច​លេង​នៅ​ក្រៅ​ដី​ដូច្នេះ​ដែរ ព្រោះ​អ្នក​គាំទ្រ Paris St Germain


23 Sep 2019

real madrid

គ្មាន Neymar និង Mbappe ក៍ PSG នៅតែអាចបំបាក់ Real Madrid បាន

Angel Dimaria ស៊ុត២គ្រាប់នាំមុខ ជួយអោយ PSG ទទួលជ័យជម្នះទៅលើ Real Madrid ក្នុងលទ្ធផល៣ទល់នឹង០ និងទទួលបាន៣ពិន្ទុក្នុងពូល A កាលពីយប់មិញនេះ


19 Sep 2019

photo of Neyma
Paris Saint-Germain

ខ្សែ​ប្រយុទ្ធ​ Neymar​​ ចូល​លេង​ភ្លាមបាន​ជួយ​សង្គ្រោះ​ក្រុម PSG ​បាន​ភ្លាម​តែ​ម្ដង​

ខ្សែ​ប្រយុទ្ធ​ Neymar ​បាន​ជួយ​សង្គ្រោះ​ក្រុម PSG ​យក​បាន​៣​ពិន្ទុ ​ដោយ​ស៊ុត​ចូល​១​គ្រាប់​នៅ​នាទី​៩០+២ ​ក្នុង​ការ​ប្រកួត​ទល់​ក្រុម ​Strasbourg ​យប់មិញ​។ការ​ប្រកួត​នេះ​ដែរ ​ក្រុម PSG ​បាន​វាយ​សម្រុក​ច្រើន​ដែរ ប៉ុន្តែ​មិន​អាច​ស្វែង​រក​គ្រាប់​បាល់​បាន​នោះ​ទេ ដោយ​ត្រូវ​រង់ចាំ​ដល់​នាទី​៩០+២ ​ឯ​ណោះ ទើប Neymar ​អាច​ទម្លាយ​សំណាញ់​ទី​បាន។ ១​គ្រាប់​នេះ​ដែរ ​ក៏​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ PSG ​ដែល​តិះដៀល​រូបគេ​ស្ងាត់​មាត់​ផង​ដែរ ព្រោះ​មុន​ការ​ប្រកួត​ក្រុម​អ្នក​គាំទ្រ​លើក​បដា​មិន​ពេញ​ចិត្ត​វត្តមាន​របស់​គេ​នោះ​ទេ។ Neymar ​បាន​ព្យាយាម​ចាកចេញ​ពី​ក្រុម PSG ​ឱ្យ​បាន​កាល​ពី​រដូវ​កាល​ដោះដូរ​កីឡាករ​កន្លង​ទៅ ​តែ​ដោយសារ​ការ​ផ្ទេរ​ទៅ​លេង​នៅ Barcelona ​នោះ ​មិន​បាន​សម្រេច​ក៏​ធ្វើ​ឱ្យ​រូបគេ​ត្រូវ​លេង​នៅ​ក្រុម PSG ​នេះ​សិន​សម្រាប់​រដូវ​កាល​នេះ។ ដោយ​ត្រូវ​រង់ចាំ​ដល់​ខែ​មករា​ឬ​រដូវ​កាល​ដោះដូរ​ក្រោយ​ទើប ទើប​អាច​សម្រេច​ចិត្ត​បន្ដ​បាន៕  


15 Sep 2019

Strasbourg

Neymar ​នឹង​បង្ហាញ​វត្តមានក្នុងការប្រកួតរវាង PSG ជាមួយ​Strasbourg ​នៅ​យប់​នេះ​

ខ្សែ​ប្រយុទ្ធ Neymar ​នឹង​បង្ហាញ​ខ្លួន​ឱ្យ​ក្រុម PSG ​វិញ​ក្នុង​ការ​ប្រកួត​ជាមួយ​ក្រុម​ Strasbourg ​នៅ​ម៉ោង​១០:៣០​នាទី​យប់​នេះ ​ពាន​រង្វាន់​លីគ​កំពូល​បារាំង។ កីឡាករ​វ័យ​២៧​ឆ្នាំ​បាន​ការ​និយាយ​ច្រើន​ទៅ​លើ​ការ​ផ្ទេរ​របស់​គេ​ទៅ​កាន់​ក្រុម Barcelona ​ប៉ុន្តែ​ជាក់​ស្ដែង​ចុង​ក្រោយ​វា​មិន​អាច​ទៅ​រួច​នោះ​ទេ។ ​ជាមួយ​គ្នា​នេះ​ដែរ ​អ្នក​គាំទ្រ​ជា​ច្រើន​ក៏​មិន​ពេញ​ចិត្ត​ចំពោះ​រឿង​ដែល​សាមី​ខ្លួន​តែង​និយាយ​ថា​ចង់​ចាកចេញ​ពី​ក្រុម​នៅ​បារាំង​នេះ ទៅ​អេស្ប៉ាញ​វិញ​ផង​ដែរ។ ដោយសារ​ការ​ចរចា​ចុង​ក្រោយ​មិន​សម្រេច ​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល ​នឹង​ត្រូវ​ចូល​លេង​ឱ្យ​ក្រុម PSG ​វិញ​ហើយ​នៅ​ប្រកួត​រាត្រី​នេះ។ ប៉ុន្តែ​មុន​ការ​ចូល​លេង ​លោក Thomas Tuchel ​ក៏​បាន​ព្រមាន​ទៅ​កាន់​កីឡាករ​ផ្ទាល់ ត្រូវ​អត់ធ្មត់​ជាមួយ​ការ​រិះគន់​របស់​ក្រុម​អ្នក​គាំទ្រ​ខ្លួន​ឯង​ឱ្យ​បាន ព្រោះ​ពួកគេ​ច្បាស់​ណាស់ ​នឹង​ស្ដី​បន្ទោស​លើ Neymar ​មិន​ខាន៕


14 Sep 2019

Paris Saint-Germain

ក្លឹប PSG ត្រូវ​ពិន័យ ២ ០០០អឺរ៉ូ ក្រោយ​ពេល​ដែល Neymar ត្រូវ​អ្នក​គាំទ្រសរសេរបដារ​​វាយ​ប្រហារ​លើគេ

ក្រោយ​ពេល​ដែល​អ្នកគាំទ្រ​​ក្លឹប PSG សរសេរ​បដារ​ប្រើពាក្យសម្ដី​មិន​សមរម្យ​វាយ​ប្រហារ​លើ Neymar មក ក្លឹប Paris Saint-Germain ត្រូវទទួល​ពិន័យ។ ក្លឹប Paris Saint-Germain ត្រូវ​ពិន័យ​ ២ ០០០អឺរ៉ូក្រោយ​ពេល​ដែល​អ្នក​គាំទ្រ​បាន​សរសេរ​បដារ​ប្រើពាក្យ​មិនសមរម្យ​វាយ​ប្រហារ​លើ Neymar ក្នុង​ការ​ប្រកួត​លីគ​កំពូល​បារាំង​​ដែល PSG ឈ្នះ​ក្លឹប Nimes។ Neymar ដែល​មាន​វ័យ ២៧ឆ្នាំ​បាន​ក្លាយជា​គោល​ដៅ​វាយ​ប្រហារ​របស់​អ្នកគាំទ្រ​ក្នុងអំឡុង​ពេល​ប្រកួត​ដែល​ PSG ឈ្នះ​ក្លឹប Nimes ក្នុងលទ្ធផល ៣ទល់​នឹង​សូន្យ​នៅ​ទឹកដី Parc des Princes កាលពីថ្ងៃទី១១ ខែសីហា ពេល​ដែល​ Neymar នៅ​មានព័ត៌​មាន​ចចាមអារ៉ាម​ក្ដៅ​គគុក​​ពាក់​ព័ន្ធ​នឹង​ការ​ចាកចេញ​ពី​ក្លឹប PSG នៅ​ឡើយ។ បដារ​មួយ​បាន​ជំរុញ​ឱ្យ​កីឡាករ​ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល​រូបនេះ​ចាកចេញ​ពី​ក្លឹប PSG ខណៈ​ដែល​បដារ​មួយ​ទៀត​​បានសម្ដែង​ការ​មិនពេញចិត្ត​ចំពោះ​អាកប្បកិរិយា​របស់​កីឡាករ​រូបនេះ។ គណកម្មការ​វិន័យ​នៃ​សម្ព័ន្ធ​កីឡាករ​បាល់ទាត់អាជីព (Ligue de Football Professionnel Disciplinary Committee) បាន​ប្រកាស​ដាក់ពិន័យ​លើ​ក្លឹប PSG កាល​ពីថ្ងៃពុធ​ម្សិល​មិញ​នេះ។ ផ្នែក​មួយ​នៃ​សេចក្ដី​ថ្លែងការ​របស់​ស្ថាប័ន​ខាង​លើ​បាន​សរសេរថា៖ “អាកប្បកិរិយា​របស់​អ្នកគាំទ្រ​ក្លឹប Paris Saint-Germain


22 Aug 2019

Sylvinho

មកស្គាល់បុគ្គលចំណូលថ្មី ៥នាក់ ដែលគួរតាមដាននៅ Ligue1 រដូវកាលថ្មី

ទោះបីជា PSG នៅតែត្រូវបានចាត់ទុកថាជាក្រុមដែលស្ទើរគ្មានគូប្រជែង ប៉ុន្តែមានកីឡាករ និងគ្រូបង្វឹកចំណូលថ្មី ៥នាក់ មកពីក្រុមនានា ដែលលោកអ្នកមិនគួររំលងនោះទេនៅ Ligue1


07 Aug 2019

Paris Saint-Germain

PSG ទម្លាក់​ថ្លៃ Neymar មក​ត្រឹម ១៨០ លាន​អឺរ៉ូ តែ​បដិសេធ​ដាច់​ខាត​ភាគី​ណា​ប្រើ​យុទ្ធសាស្រ្ត​នេះ

ក្លឹប Paris Saint-Germain ​បាន​ព្រម​ក្នុង​ការ​តម្លៃ​ថ្លៃ Neymar ពី ៣០០ លាន​អឺរ៉ូ​មក​កាន់ ១៨០ លាន​អឺរ៉ូ​វិញ​ហើយ


30 Jul 2019

Paris Saint-Germain

PSG លើកពាន Ligue 1 ក្រោយយកឈ្នះ Monaco ៣-១

ក្រុម PSG ​បាន​លើក​ពាន​រង្វាន់​លីគ​កំពូល​បារាំង​ហើយ ​ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម Monaco ​ក្នុង​លទ្ធផល ​៣-១ ​ត្រឹម​សប្ដាហ៍​ទី​៣៣


22 Apr 2019

Paris Saint-Germain

Neymar សារភាពថា Barce តែងតែជាក្លឹបក្នុងក្ដីសុបិន្តរបស់ខ្លួន និងចង់វិលត្រឡប់ទៅវិញ

បន្ទាប់ពីមានពាក្យចរចាអារ៉ាមបាននិយាយថា Neymar គ្រោងនឹងវិលត្រឡប់ទៅចូលរួមជាមួយក្លឹប FC Barcelona វិញ ....


04 Mar 2019

PSG ប្រហែលជាត្រូវបង្ខំចិត្តលក់ខ្សែបម្រើ Rabiot ហើយនាខែមករា
ព័ត៍មានបាល់ទាត់អន្តរជាតិ

PSG ប្រហែលជាត្រូវបង្ខំចិត្តលក់ខ្សែបម្រើ Rabiot ហើយនាខែមករា

កីឡាករសញ្ចាតិបារាំងរូបនេះ មិនទាន់ចុះកុងត្រាថ្មីជាមួយម្ចាស់ជើងឯក Ligue 1 នេះឡើយ


19 Dec 2018

Ligue 1

ligue 1 ត្រូវបានផ្អាកការប្រកួត ដោយសារបញ្ហាបាតុកម្មនៅបារាំង

ដោយសារបញ្ហាបាតុកម្មនៅប្រទេសបារាំងបានអូសបន្លាយក្នុងរយៈពេលយូរ ដែលធ្វើឱ្យអសុវត្ថិភាព ដែលជាហេតុធ្វើឱ្យក្របខណ្ឌបាល់ទាត់កំពូលរបស់បារាំងផ្អាកជាបណ្តោះអាសន្


12 Dec 2018

ប្រធាន FIFA ជួយដោះស្រាយ​ PSG ឱ្យលក់ Mbappe ទៅឱ្យ Juventus
ព័ត៍មានបាល់ទាត់អន្តរជាតិ

ប្រធាន FIFA ជួយដោះស្រាយ​ PSG ឱ្យលក់ Mbappe ទៅឱ្យ Juventus

ប្រភពជាច្រើនបានរាយការណ៍ថាក្លឹបយក្សបារាំង Paris Saint-Germain អាចនឹងត្រូវបង្ខំឱ្យលក់កីឡាករបស់ខ្លួនមួយចំនួនចេញ


11 Dec 2018

Neymar ប្រកួតជាមួយ Bordeaux យប់មិញមានបញ្ហារបួសក្រលៀន
ព័ត៍មានបាល់ទាត់អន្តរជាតិ

Neymar ប្រកួតជាមួយ Bordeaux យប់មិញមានបញ្ហារបួសក្រលៀន

ពិតណាស់ ខ្សែប្រយុទ្ធ​សញ្ជាតិប្រេស៊ីល​រូបនេះ ​ត្រូវ​បាន​ប្ដូរ​ជំនួស​ដោយ​កីឡាករ Eric Choupo-Moting  នៅ​នាទី57


03 Dec 2018

PSG នឹងប្រជែងជាមួយ Juventus ដើម្បីដណ្ដើមយក De Gea ពី Man Utd
ព័ត៍មានបាល់ទាត់អន្តរជាតិ

PSG នឹងប្រជែងជាមួយ Juventus ដើម្បីដណ្ដើមយក De Gea ពី Man Utd

កិច្ចសន្យារបស់អ្នកចាំទីដៃស្អិតសញ្ចាតិអេស្ប៉ាញរូបនេះ ជាមួយ Man Utd ផុតកំណត់នៅខែមិថុនា 2019


26 Nov 2018

 
Ligue បារាំង
កីឡាអន្តរជាតិ
បាល់ទាត់បារាំង
ព័ត៌មានបាល់ទាត់

Fan Page Buaksib

ទទួលបានពត័មានទាន់ហេតុការណ៏ក្នុងកីឡាបាល់ទាត់តាមរយះគេហទំព័រ buaksib.com ដោយមិនដែលខកខាននិងពត៏មានរួមទាំងការវិវត្តរបស់ក្រុមកីឡាផ្សេងៗ។ គ្រប់ពត៏មានដែលយើងទទួលបានត្រៀមសម្រាប់ផ្តល់ជូនលោកអ្នកទស្សនាយ៉ាងជក់ចិត្តដិតអារម្មណ៏គ្រប់ចំណុចនៃការប្រកួតក្នុងក្របខណ្ឌ័ Ligue បារាំង និងតាមដានប្រវត្តិជីវិតរបស់កីឡាករល្បីដេលជាពត៏មានប្រចាំសម្រាប់ផ្តល់ជូនលោកអ្នកគ្រប់ពេលវេលាគ្រប់ទីកន្លែង។

ក្រៅពីនេះគេហទំព័ររបស់យើងក៏បាននាំមកជូននូវពត៏មានបាល់ទាត់ ក្លិប Highlights បាល់ទាត់ Ligue បារាំង ជារៀងរាល់យប់គ្រប់គូរ ក្លិបប្រកួតបាល់លំដាប់ពិភពលោកដូចជា Lyon , Paris Saint Germain , Monako ទស្សនាបានយ៉ាងងាយដោយឥតគិតថ្លៃ ដោយភ្ចាប់មកជាមួយនូវឈុតបាល់ទាត់ យើងមានអោយទស្សនាគ្រប់គូរនូវការប្រកួតរកពិន្ទុ ក្លីប Highlights Ligue 2016-2017 ។ គេហទំព័រដែលទទួលបានការចាប់អារម្មណ៏ខ្លាំងបំផុតនៅក្នុងប្រទេសពេលនេះគឺត្រូវតែជាគេហទំព័ររបស់យើងព្រោះមានការ Update ពត៏មាននិងការ Highlights បាល់ទាត់ដែលលឿនបំផុតដែលមិនមានគេហទំព័រណាលឿងជាងគេហទំព័ររបស់យើងឡើយ។

សម្រាប់អ្នកគាំទ្របាល់ទាត់ដែលខ្លាចខកខានក្នុងទទួលបានពត័មានបាល់ទាត់ថ្មីៗពីវេបសាយរបស់យើងខ្ញុំ សូមកុំបារម្ភ គ្រាន់តែលោកអ្នកចូលមកកាន់គេហទំព័ររបស់យើងលោកអ្នកនឹងទទួលបានការទស្សនាពត៏មានបាល់ទាត់គ្រប់លីកទូរទាំងពិភពលោកជាច្រើនសន្ធឹកសន្ធាប់។ សូមចុចទៅលើ់ Link នេះ Ligue បារាំង លោកអ្នកនឹងទទួលការ Update ពត៏មានកីឡាបាល់ទាត់ពីខាងគេហទំព័រយើងជារៀងរាល់ថ្ងៃ។