Lingaard ស៊ុតគ្រាប់ដំបូងជូនជម្រើសជាតិ ខណៈអង់គ្លេសឈ្នះហូឡង់

ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសបានយកឈ្នះជម្រើសជាតិហូឡង់ 1ទល់នឹង0 ក្នុងការប្រកួតមិត្តភាពកម្ដៅសាច់ដុំលើទឹកដីហូឡង់កាលពីយប់មិញ ។
ជ័យជម្នះយប់មិញនេះធ្វើអោយក្រុមរហស្សនាមថា តោកំណាចបញ្ចប់កំណត់ត្រាមិនដែលឈ្នះហូឡង់សោះចាប់តាំងពីឆ្នាំ 1996មក។ 1គ្រាប់របស់អង់គ្លេសសម្រេចទីដោយកីឡាករកំពុងឡើងកូដ Jesse Lingard នៅនាទី59 មកពីក្រុម Manchester United ៕
Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com
ប្រភពពី៖ bbc
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព
Related
Other News
Arsenal ដាក់គោលដៅចង់បានខ្សែការពារ Chris Smalling របស់ Mancester
ក្លិបកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍ថាបានដាក់គោលដៅចង់បានខ្សែការពារកំពុងឡើងជើងរបស់ក្លិបបិសាចក្រហម Mancester United កីឡាករ Chris Smalling។ Smalling បានចាកចេញពីក្រុម Man Utd កាលពីរដូវក្តៅកន្លងទៅ បន្ទាប់ពីការមកដល់របស់ កីឡាករ Harry Maguire ដោយបានទៅចូលរួមជាមួយក្រុម Roma ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយរដូវកាល។ កីឡាករវ័យ ៣០ ឆ្នាំបានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោ អំឡុងពេលពីរបីខែដំបូងរបស់គាត់នៅក្នុងប្រទេសអ៊ីតាលី ហើយបច្ចុប្បន្នក្លិបនៅក្របខណ្ឌ Serie A មួយនេះមានបំណងចង់ទិញយករូបគេផ្ដាច់តែម្ដងពី Man Utd ។ យ៉ាងណាមិញយោងតាមកាសែត Sunday Mirror បានឲ្យដឹងថា ក្លិប Arsenal បានចូលរួមប្រជែងជាមួយនឹងក្លិប Roma ក្នុងការដណ្ដើមយកកីឡាកររូបនេះមកពង្រឹងតំបន់ការពារក្នុងក្រុម ដោយក្លិបកាំភ្លើងធំបានបញ្ជូនភ្នាក់ងាររបស់ខ្លួនទៅកាន់ប្រទេសអ៊ីតាលី ដើម្បីតាមដានពីសមត្ថភាពនិងទម្រង់លេងរបស់Smalling។ ប្រភពដដែលបានបន្ថែមទៀតថា ក្លិប Everton និង Leicester City ក៏ចាប់អារម្មណ៍ចង់បាន Smalling ដែរ ខណៈ United ទាមទារតម្លៃ១៨លានផោន (ឬប្រហែល
10 Dec 2019
Other News
James Rodriguez ត្រៀមខ្លួនរួចរាល់សំរាប់ការចាកចេញពីក្លឹប Real Madrid
James Rodriguez កំពុងតែត្រៀមខ្លួនសំរាប់ការចាកចេញពីក្លឹប Real Madrid កាន់តែឆាប់តាមលទ្ធភាពដែលអាចធ្វើទៅបាន ហើយ Manchester United អាចជាគោលដៅសំខាន់មួយដែលរូបគេអាចនឹងទៅចូលរួម។ ខ្សែបម្រើសញ្ជាតិកូឡុំប៊ីរូបនេះ បានបង្ហាញថារូបគេជាជម្រើសសំរាប់គ្រូបង្វឹក Zinedine Zidane សំរាប់រដូវកាលនេះ ប៉ុន្ដែរូបគេលែងក្លាយជាកីឡាករ ដែលត្រូវបានជ្រើសរើស ទើបការចាកចេញអាចជាវិធីមួយសំរាប់ រូបគេដើម្បីអាចបានបង្ហាញខ្លួននៅលើទីលានប្រកួត។ បើតាមការរាយការណ៍របស់កាសែតអង់គ្លេស Daily Mail បានឲ្យដឹងថា James អាចជាថ្នូរសំរាប់ក្លឹបអធិរាជស ក្នុងការដោះដូរនាំយក ខ្សែបម្រើ Paul Pogba របស់ក្លឹបបិសាចក្រហម។ ដោយឡែក Gareth Bale អាចត្រូវបានដាក់បញ្ចូលនៅក្នុងលក្ខខណ្ឌដោះដូរនេះផងដែរ ដោយខ្សែប្រយុទ្ធវេលស៍រូបនេះ ហាក់មិនសប្បាយចិត្ត សំរាប់ជីវិតនៅទីក្រុងម៉ាឌ្រីដ។ Pogba ត្រូវបានកំណត់តំលៃ ១៨០លានអឺរ៉ូដោយ Man United ហើយការយក Bale & James ជាថ្នូរអាចកាត់បន្ថយការចំណាយ ដើម្បីនាំយកខ្សែបម្រើបារាំង មកចូលរួមនៅទឹកដី Santiago Bernabeu។
10 Dec 2019
Other News
Chelsea ត្រៀមដាក់សំណើផ្ទេរ Jadon Sancho ពីក្លឹប Dortmund
កីឡាករ Jadon Sancho នឹងក្លាយជាគោលដៅផ្ទេររបស់ក្លឹប Chelsea បន្ទាប់ពី FIFA បានដកបម្រាម ស្របពេលមានការរំពឹងខ្ពស់ថា Sancho នឹងជ្រើសរើសយកពហុកីឡាដ្ឋាន Stamford Bridge នៅពេលគេរំពឹងថា ខ្សែបម្រើស្លាបសញ្ជាតិអង់គ្លេសរូបនេះនឹងផ្ទេរចេញពីក្លឹប Dortmund ។ ប៉ុន្តែក្លឹប Chelsea នឹងត្រូវចំណាយប្រាក់ច្រើនសម្រាប់កីឡាករវ័យ១៩ឆ្នាំរូបនេះ ខណ:អាចមានតម្លៃប្រហែល១០០លានផោន។ Chelsea ក៏នឹងព្យាយាមផ្ទេរខ្សែប្រយុទ្ធកណ្តាលថ្មីម្នាក់ទៀត បើទោះបីជាមានកីឡាករ Tammy Abraham ហើយពួកគេក៏កំពុងចាប់អារម្មណ៍កីឡាករ Timo Wernerផងដែរ។ ទោះបីជាយ៉ាងណា Sancho ទំនងជាកីឡាករដែលគួរឲ្យចង់បានបំផុត បើទោះបីជាក្លឹប Liverpool និង Man Utdក៏កំពុងចាប់អារម្មណ៍ផងដែរ។ Sancho គ្រោងនឹងក្លាយជាគោលដៅចម្បងរបស់ Chelsea នៅរដូវកាលទិញដូរនៅរដូវក្តៅ។កីឡាកររូបនេះគឺជាមិត្តជិតស្និទ្ធរបស់កីឡាករ Callum Hudson Odoiហើយ Chelsea ចង់បានកីឡាករទាំងពីរមកដឹកនាំតំបន់ប្រយូទ្ធយូរអង្វែង ស្របពេល Christian Pulisicគឺជាកម្លាំងជំនួយបន្ថែម
10 Dec 2019
Other News
Niko Kovac អតីតគ្រូបង្វឹក Bayern Munich ចាប់អារម្មណ៏មកដឹកនាំ Arsenal
នៅថ្ងៃច័ន្ទនេះអតីតគ្រូបង្វឹក Bayern Munich លោក Niko Kovac នឹងចូលរួមមើលការប្រកួតរបស់ក្រុម Arsenal ជាមួយ West Ham United ដែលធ្វើអោយមានមន្ទិលសង្ស័យថារូបលោកនិងអាចផ្លាស់មកដឹកនាំក្រុមកាំភ្លើងធំនាពេលខាងមុខដោយយោងប្រភពគេហទំព័រ Goal បានចុះផ្សាយ ក៏ប៉ុន្តែប្រភពពីសាមីខ្លួនបានបញ្ជាក់ថារូបលោកស្នាក់នៅអង់គ្លេសដើម្បីទស្សនាការប្រកួត ២ទៅ៣ ប្រកួតប៉ុណ្ណោះ។ ប្រភពដដែលបន្តថាៈ តំណាងរបស់គ្រូបង្វឹកសញ្ជាតិក្រូអាតវ័យ ៤៨ឆ្នាំត្រូវបានគេរាយការណ៍ ថាបានទាក់ទងជាមួយក្រុម Arsenal មុនពេលមានពត៌មានថារូបលោកអាចនិងផ្លាស់ទៅដឹកនាំ Borrusia Dortmund ផងដែរកាលពីសប្តាហ៏មុន ព្រមទាំងបេក្ខភាព អតីតគ្រូបង្វឹកក្រុម Juventus លោក Massimiliano Allegri ក៏ត្រូវបានលើកជាប្រធានបទយកមកនិយាយ តែត្រូវបានគ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះបដិសេធនិងប្រាប់ថា និងវិលមកប្រឡូកក្នុងវិស័យបាល់ទាត់វ័យនៅឆ្នាំក្រោយ។ មានគ្រូបង្វឹកនិងអតីតកីឡាករឆ្នើមរបស់ Arsenal កីឡាករ Patrick Vierra គ្រូបង្ចឹក Napoliលោក Carlo Ancelotti និងអតីតគ្រូបង្វឹក Tottenham Hotspur លោក Mauricio Pochettino ដ៏សុទ្ធសឹងជាបេក្ខភាពផ្សារភ្ជាប់មកដឹកនាំតួនាទីក្រុមដែលកំពុងទំនេរ។
10 Dec 2019
Other News
Pep Guardiola ថាក្រុម Man City នៅតែអាចប្រជែងពានរង្វាន់បានដដែល
ការបរាជ័យក្នុងការប្រកួតកាលពីយប់ថ្ងៃសៅរ៍ទល់នឹង Manchester United ធ្វើឲ្យក្រុម Manchester City របស់លោក Pep Guardiola ប្រឈមនឹងរឿងដែលពិបាកនឹងទទួលយក។ បើទោះជាបរាជ័យក្រោមថ្វីជើងក្រុម Man Utd ២-១ កាលពីយប់មិញមែន ប៉ុន្តែលោក Pep នៅតែជឿជាក់ថាក្រុមរបស់ខ្លួនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រជែងពានរង្វាន់បានដដែល។បរាជ័យនៅយប់មិញនេះ បានធ្វើឱ្យក្រុមការពារតំណែងជើងឯកខាងលើឆ្ងាយពិន្ទុពីក្រុម Liverpool ដល់ទៅ១៤ពិន្ទុទៅហើយ។ ដូច្នេះវានឹងធ្វើឱ្យពួកគេពិបាកខ្លាំង ក្នុងការប្រជែងយកតំណែងលេខ១ ព្រោះថាទម្រង់លេងរបស់ក្រុមហង្សក្រហមបច្ចុប្បន្ននេះ ពិតជាល្អ និងមិនងាយក្រុមណាយកពិន្ទុពីពួកគេបានឡើយ។ តែយ៉ាងណាមិញ លោក Pep បែរជាយល់ឃើញថាត្បិតតែដាច់ពិន្ទុច្រើនយ៉ាងនេះក្ដី ក្រុមរបស់លោកនៅតែមានសង្ឃឹមដដែល។ ការប្រកួតនៅសល់ច្រើនប្រកួតទៀតណាស់ ដូច្នេះប្រសិនបើ Man City ឈ្នះប្រកួតនៅសល់ទាំងអស់ នោះឱកាសនៅតែមានជានិច្ចសម្រាប់ក្រុមរបស់លោក៕ ហើយក្រុមការពារជើងឯក Premier League ២រដូវកាលជាប់គ្នា ទំនងជាពិបាកក្នុងការដណ្ដើមពាននេះនៅក្នុងរដូវកាលទី៣ ហើយលោក Guardiola ទទួលបានតែ ៣២ពិន្ទុប៉ុណ្ណោះ សំរាប់១៦ប្រកួតដំបូងនៅក្នុងលីគ ដែលជាកំណត់ត្រាអន់បំផុតសំរាប់អាជីពរបស់លោក៕
09 Dec 2019
Other News
លោក Mourinho កោតសរសើរ Son មានសមត្ថភាពដូចវីរបុរស Ronaldo ប្រេស៊ីល
គ្រូបង្វឹកលោក Jose Mourinho បានឆ្លើយតបទៅនិងសំនួររបស់បណ្តាញសារពត៌មានដែលសាកសួរថា រូបលោកមានប្រតិកម្ម បែបណាក្រោយពេលឃើញកូនក្រុមខ្សែប្រយុទ្ធគ្រាប់ពេជ្ររបស់អាស៊ីកីឡាករ Son Heung-min ប្រើបច្ចេកទេសអូសបាល់ តែម្នាក់ឯងពី ហួសពាក់កណ្តាលតារាង(ជាង៧០ម៉ែត្រ)ដើម្បីស៊ុតបញ្ចូលទីគ្រាប់បាល់ទី៣អោយក្រុមម្ចាស់ផ្ទះផ្តួលភ្ញៀវ Burnley ក្នុងលទ្ធផល៥:0 សម្រាប់ការប្រកួតក្របខណ្ឌ Premier League សប្តាហ៏ទី១៦កាលពីយប់ថ្ងៃទី៧ខែធ្នូ២០១៩ ។ អ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់បានប្រាប់ថាៈគាត់ (Son) គឺ Sonaldo Nazario , Sonaldo Nazario ទោះបីជាគាត់មិនមែន ជា Ronaldo Nazario De Lima (រ៉ូណាល់ដូប្រេស៊ីល)តែយ៉ាងណាគាត់ពិត ជាមាន សមត្ថភាពសក្តិសមដូចទៅនិងវីរបុរសប្រេស៊ីលដែលបានធ្លាប់លេងអោយ Barcelona នៅចន្លោះឆ្នាំ១៩៩៦-១៩៩៧មុនពេលជួយសាំបាប្រេស៊ីលលើកពាន World Cup ២០០២។ លោក Mourinho ធ្លាប់ជាជំនួយការអតីតគ្រូបង្វឹកលោក Sir Bobby Robson អំឡុងពេលរួមការងារនៅកីឡាដ្ឋាន Nou Camp ខណៈពេល Ronaldo មានវ័យទើបតែ២០ឆ្នាំរូបគេ អាចរកគ្រាប់បាល់បាន៤៧គ្រាប់ពីការប្រកួត៤៩លើក។
09 Dec 2019