ការពិភាក្សាកិច្ចសន្យារបស់ Jesse Lingard ជាមួយ Manchester United ត្រូវបានគេរាយការណ៍ថាបានបរាជ័យ ដោយបញ្ជាក់ថារូបគេនឹងចាកចេញនៅខែមករាខាងមុខនេះ។

Jesse Lingard
Jesse Lingard

អនាគត​របស់ Jesse Lingard ជាមួយ Manchester United ហាក់​មិន​ភ្លឺ​ស្វាង​ឡើយ។ ការពិភាក្សាកិច្ចសន្យារបស់ Lingard ជាមួយ Man United ទំនងមិនបានសម្រេចនោះទេ។

រដូវកាលនេះ កីឡាករជម្រើសជាតិអង់គ្លេសរូបនេះបានបង្ហាញខ្លួនត្រឹមតែ 8 ប្រកួតប៉ុណ្ណោះក្នុងការប្រកួតទាំងអស់ ដោយចាប់ផ្តើមជម្រើសដំបូងបានតែម្តងគត់។

យោងតាមកាសែត The Sun ខ្សែបម្រើរបស់ក្រុម Manchester United កីឡាករ Jesse Lingard នឹងចូលរួមជាមួយក្រុម West Ham United ក្នុងតម្លៃ 10 លានផោនក្នុងខែមករា។

ក្រុមបិសាចក្រហម Manchester United ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍ក្នុងការលក់កីឡាករវ័យ 28 ឆ្នាំរូបនេះ មុនពេលកិច្ចសន្យារបស់គេត្រូវបានផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ។

Lingard ស៊ុតបញ្ចូលទីបាន 9 គ្រាប់ និងការបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 4 ដងក្នុងអំឡុងពេលស្នាក់នៅរយៈពេល 6ខែក្នុងកិច្ចសន្យាខ្ចីជើងជាមួយក្រុម West Ham United កាលពីរដូវកាលមុន៕