ESPN អះអាងថា Manchester United កំពុងប្រឈមមុខនឹងការបាត់បង់ខ្សែបម្រើ Jesse Lingard របស់ពួកគេដោយឥតគិតថ្លៃ។

Jesse Lingard
Jesse Lingard

យោងតាមប្រភពបានឱ្យដឹងថា កីឡាករសញ្ជាតិអង់គ្លេសរូបនេះបានបដិសេធសំណើរក្នុងការបន្តកិច្ចសន្យារបស់គេរួចហើយ Lingard  មិនមានចេតនាបន្តនៅ Old Trafford ទៀតទេដោយសារតែខ្វះម៉ោងសម្រាប់លេង។

កីឡាករវ័យ 28 ឆ្នាំរូបនេះកំពុងស្វែងរកក្លឹបមួយដែលមានការធានាថារូបគេបានលេងបាល់ទាត់ ក្នុងជម្រើសដំបូងទៀងទាត់ដើម្បីឲ្យគេមានឈ្មោះបានទៅលេង World Cup 2022 នាពេលខាងមុខនៅប្រទេសកាតា។

សេចក្ដីរាយការណ៍ថាខ្សែបម្រើ Jesse Lingard ទំនងទៅចូលរួមជាមួយក្រុម West Ham ដែលជាកន្លែងដែលរូបគេបានចំណាយពេលខ្ចីជើងពាក់កណ្តាលរដូវកាលកាលពីរដូវកាលមុន។

ទោះបីជាយ៉ាងណាក៏ដោយ ដោយសារការផ្តល់ជូនជាច្រើនពីក្រុម AC Milan និង Barcelona បង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាកររូបនេះដោយឥតគិតថ្លៃនៅរដូវក្តៅក្រោយ Lingard អាចនឹងធ្វើការសម្រេចចិត្ត៕