ខ្សែបម្រើ Jesse Lingard របស់ Manchester United អាចចាកចេញពីក្លឹបនៅក្នុងខែមករាខាងមុខនេះ។

Jesse Lingard
Jesse Lingard

កាសែត Eurosport អះអាងថា កីឡាករសញ្ជាតិអង់គ្លេសរូបនេះដែលមានកិច្ចសន្យាបច្ចុប្បន្នជាមួយ ក្រុមបិសាចក្រហម  Man United នឹងត្រូវផុតកំណត់នៅរដូវក្តៅក្រោយ នឹងបានសម្រេចចិត្តថាផ្លាស់ទៅកន្លែងផ្សេងដោយសារតែមិនមានពេលវេលាលេងគ្រប់គ្រាន់

Lingard ត្រូវបានគេរំពឹងថានឹងចូលរួមជាមួយក្រុម West Ham United ខណះដែលក្រុម Newcastle ក៏មានការពេញចិត្តក្នុងការប្រជែងយកកីឡាកររូបនេះផងដែរ។

សរុបមក កីឡាករវ័យ 28 ឆ្នាំរូបនេះបានចំណាយពេលពាក់កណ្តាលនៃរដូវកាល 2020/21 ក្នុងលក្ខខ័ណ្ឌខ្ចីជើងជាមួយនឹងក្រុមញញួរយក្ស West Ham United នឹងបានស៊ុតបញ្ចូលទីបាន 9 គ្រាប់ និងបញ្ជូនឱ្យមិត្តរួមក្រុមស៊ុត 5 លើកបន្ថែមទៀតក្នុង 16 ប្រកួត។

ព្រមទាំងធ្លាប់ឈ្នះពានកីឡាករល្អប្រចាំ Premier League និងពានរង្វាន់ Goal of the Month សម្រាប់ខែមេសាថែមទៀត។ Lingard មានបំណងចង់ត្រលប់មកលេងឲ្យក្រុម West Ham វិញ។

ក្រុម West Ham មានឆន្ទៈក្នុងការពង្រឹងតំបន់ប្រយុទ្ធរបស់ពួកគេ ដោយក្រុមស្ថិតក្នុងទីក្រុងឡុងដ៍មួយនេះស្ថិតក្នុងចំណាត់ថ្នាក់លេខ 4 ក្នុងលីគក៏កំពុងឈរនៅលើកំពូលតារាងនៃពូល H នៃក្របខ័ណ្ឌ Europa League របស់ពួកគេ និងបានផ្តួលក្រុម Man City ដើម្បីឈានដល់វគ្គ 1/4 ផ្តាច់ព្រ័ត្រ Carabao Cup ៕