Lionel Messi ជឿជាក់ថាកីឡាករ Gonzalo Higuain ត្រូវតែស្ថិតក្នុងក្រុមជំរើសជាតិ អាហ្សង់ទីន
ខ្សែប្រយុទ្ធ Lionel Messi របស់ក្លឹប FC Barcelona បានបង្ហើបឱ្យដឹងថាកីឡាករមួយរូប សមនឹងទទួលបានកៅអីជម្រើសជាតិរបស់ប្រទេស អាហ្សង់ទីន ទៅលេង FIFA World Cup 2018 ទោះបីជាមានការលំបាកខ្លះ ជាមួយក្រុមជម្រើសជាតិក៏ដោយ។

ខ្សែប្រយុទ្ធ Gonzalo Higuain របស់ក្រុម Juventus ត្រូវបានទម្លាក់ពីរជម្រើសជាតិ ដោយលោក Jorge Sampaoli សម្រាប់ការប្រកួតជម្រុះពីរលើកចុងក្រោយរបស់គាត់ ប៉ុន្តែ Messi ជឿជាក់ថាវាសំខាន់ណាស់ ដែលខ្សែប្រយុទ្ធរូបនេះ ស្ថិតនៅជាមួយពួកគេនៅលើយន្តហោះទៅលេង FIFA World Cup 2018 នៅក្នុងប្រទេសរុស្ស៊ីជាមួយពួកគេ ។
Lionel Messi បន្្តទៀតថា “គាត់រងការឈឺចាប់សម្រាប់ក្រុមជម្រើសជាតិ ប៉ុន្តែគាត់ត្រូវតែស្ថិតនៅក្នុងក្រុមនេះ ។ សម្រាប់ខ្ញុំគាត់គឺជាកីឡាករលំដាប់លេខ 9 នៅលើពិភពលោក ដែលគាត់បង្ហាញជារៀងរាល់ចុងសប្តាហ៍នៅឯក្លឹប Juventus ប៉ុន្តែគាត់មិនលេងជាមួយប្រទេស អាហ្សង់ទីនឡើយ”។
“ខ្ញុំជឿជាក់ថារក្នុងពេលនេះដោយគ្មានកីឡាករជម្រើសជាតិណាធ្វើបានដូចគាត់ទេ ។ យើងបាននិយាយអំពីគាត់តាមរយៈសារ ហើយវាគឺជារឿងល្អដែលគាត់មានវត្តមាននៅទីនេះ ប៉ុន្តែគាត់ត្រូវបានកាត់ចេញពីកីឡាករជម្រើសជាតិ”។

ប្រភពពី៖ soccerladuma