Lionel Messi តាមទាន់កំណត់ត្រារបស់ Cristiano Ronaldo នៅ La Liga

បន្ទាប់ពីជ័យជម្នះ ដោយលទ្ធផល ៤ទល់នឹង ១ លើក្រុម Celta Vigo កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ, ខ្សែប្រយុទ្ធក្លឹប Barcelona កីឡាករ lionel Messi បានក្លាយជាកីឡាករ ដែលរកបានគ្រាប់បាល់ hat-trick ច្រើនជាងគេ នៅ La Liga តាមស្មើកំណត់ត្រារបស់ Cristiano Ronaldo អតីតកីឡាកររបស់ Real Madrid ។

តាមរយៈគ្រាប់បាល់ hat-trick (៣គ្រាប់) នៅក្នុងការប្រកួតជាមួយក្រុម Celta Vigo នោះ បានធ្វើឲ្យ Messi រកបានបាល់ hat-trick សរុបចំនួន ៣៤ដង ដែលតាមស្មើកំណត់ត្រារបស់ Cristiano Ronaldo ពេលគាត់នៅលេងក្នុងក្លឹប Real Madrid ដែលមាន ៣៤ដងដែរ ។
Messi បានសម្រេចគ្រាប់បាល់ hat-trick លើកទី ៣៤ ក្នុងចំណោម ៤៥៩ប្រកួត នៅ La Liga ខណៈ Cristiano Ronalo រកបានគ្រាប់បាល់ hat-trick ៣៤លើក ក្នុងចំណោមការប្រកួតចំនួនត្រឹមតែ ២៨៨ប្រកួត ឲ្យ Real Madrid នៅ La Liga៕
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព
Related
Other News
Spurs នឹងផ្តល់ឱកាសឲ្យខ្សែប្រយុទ្ធវ័យក្មេង Troy Parrott បង្ហាញមុខនៅ Champions League
លោក Jose Mourinho កំពុងពិចារណាយ៉ាងប្រាកដប្រជា ដើម្បីចាប់ផ្តើមដាក់ខ្សែប្រយុទ្ធវ័យជំទង់ Troy Parrott សម្រាប់ការប្រកួតជាមួយក្រុម Bayern Munich កាលពីយប់ថ្ងៃពុធ។ ក្រុម Spurs បានជាប់ទៅកាន់វគ្គបន្ត ក្នុងឋានៈជាក្រុមលេខ២ក្នុងពូល B ដែលផ្តល់ឱកាសឲ្យលោក Jose Mourinho រុះរើក្រុមនិងប្រើប្រាស់កីឡាករថ្មីៗជាច្រើន ដែលអាចនឹងផ្តល់ឱកាសឲ្យកីឡាករវ័យ១៧ឆ្នាំរូបនេះ បង្ហាញមុខ។ លោក Mourinho ប្រហែលជាដាក់ឲ្យខ្សែប្រយុទ្ធសំខាន់សម្រាកសម្រាប់ដំណើរប្រកួតនៅលើទឹកដីអាល្លឺម៉ង់ ដោយទុកឱកាសឲ្យ Parrott កសាងកេរ្តិ៍ឈ្មោះវិញម្តង។ ប្រសិនបើ Parrott បង្ហាញមុខ មែននោះ កីឡាករវ័យក្មេងរូបនេះនឹងក្លាយជាទីចំណាប់អារម្មណ៍របស់ក្លឹបធំៗជាច្រើន។ ក្លឹប Bayern Munich ក៏ប្រហែលជាចាប់អារម្មណ៍នឹង Parrott ផងដែរ ហើយពួកគេក៏កំពុងតាមដានស្ថានភាពរបស់កីឡាកររូបនេះដែលនៅសល់កិច្ចសន្យា១៨ ខែជាមួយក្លឹប Spurs ៕
11 Dec 2019
Other News
លោក Frank Lampard ជឿថា Chelsea មិនពិបាកឈ្នះ Lille នោះទេ
ក្រុម Chelsea ត្រូវការឈ្នះក្រុម Lille ដាច់ខាត ទើបអាចឡើងទៅវគ្គបន្ដបាន ក្នុងការប្រកួតពានរង្វាន់ UEFA Champions League នៅរាត្រីនេះ។ គិតត្រឹម៥ប្រកួតមកនេះ ក្រុម Chelsea ស្ថិតនៅលេខ៣មាន៨ពិន្ទុ ស្របពេល Ajax មាន១០ពិន្ទុ និង Valencia មាន៨ពិន្ទុដែរ។ ការប្រកួតចុងក្រោយនេះ ក្រុម Chelsea ត្រូវប៉ះក្រុមបាតតារាង Lille និងក្រុម Ajax ត្រូវប៉ះក្រុម Valencia កាត់សេចក្ដី។ តាមពិន្ទុនេះ ប្រសិនបើ Chelsea អាចឈ្នះបាន នោះពួកគេនឹងមានឱកាសបានឡើងទៅវគ្គ១៦ក្រុមចុងក្រោយហើយ។ លោក Lampard ដែលជាអ្នកចាត់ការក្រុមតោខៀវ មានទំនុកចិត្តលើកូនក្រុម១០០%សម្រាប់ការប្រកួតចុងក្រោយនេះ។ លោកបានបញ្ជាក់ថាកីឡាករក្មេងៗរបស់ Chelsea មានសមត្ថភាពគ្រប់គ្រាន់ដើម្បីយក៣ពិន្ទុជូនអ្នកគាំទ្រ ក៏ដូចជានាំក្រុមឡើងទៅវគ្គបន្ដទៀត៕
11 Dec 2019
Other News
ខ្សែប្រយុទ្ធវ័យក្មេង Haaland ថាជំនួបទល់ Liverpool យប់នេះជាប្រកួតធំបំផុតក្នុងអាជីពក្មេងខ្ចីរបស់គេ
ខ្សែប្រយុទ្ធវ័យក្មេងកំពុងលេចធ្លោ Erling Haaland របស់ Red Bull Salzburg និយាយថាគេកំពុងរស់ក្នុងក្ដីស្រមៃរបស់គេនិងត្រៀមខ្លួនរួចរាល់ហើយដើម្បីធ្វើឱ្យរដូវកាលដ៏ចិញ្ចែងចិញ្ចាចរបស់គេកាន់តែប្រសើរឡើងមួយកម្រិតទៀតតាមរយៈការផ្ដួល Liverpool យកកៅអី១៦ក្រុមចុងក្រោយ Champions League ជូន Red Bull Salzburg។ កីឡាករវ័យ១៩ឆ្នាំ កម្ពស់១.៩៤ម៉ែត្ររូបនេះបានស៊ុតចូលគ្រប់ប្រកួតក្នុងពូល E ហើយកេរ្តិ៍ឈ្មោះនិងសមត្ថភាពរបស់គេបានទាក់ទាញចំណាប់អារម្មណ៍ក្លិបធំៗជាច្រើន ពិសេស Manchester United ដែលមានលោក Ole Gunnar Solskjaer ជាគ្រូចាស់របស់គេកាលនៅក្លិប Molde។ យប់នេះ Salzburg ត្រូវការឈ្នះដាច់ខាត ពោលគឺធ្វើឱ្យបានស្មើឬប្រសើរជាងជ័យជម្នះដែល Liverpool យកពីពួកគេនៅ Anfield ក្នុងខែតុលាកន្លងទៅ (៤-៣) ដើម្បីឡើងទៅវគ្គ១៦ក្រុមចុងក្រោយ។ ប្រសិនពួកគេធ្វើបានមែន ហើយ Napoli មិនចាញ់ Genk នោះ Liverpool នឹងក្លាយជាក្រុមការពារជើងឯក UCL ទី១ដែលឆ្លងមិនផុតពូល ចាប់តាំងពី២០១២មកដែល Chelsea បានពើបប្រទះ។ Haaland បាននិយាយក្នុងសន្និសីទសារព័ត៌មានថា៖ «ពួកយើងអាចឈានជើងចូលការប្រកួតនេះជាមួយអារម្មណ៍ស្រឡះស្អាត។
11 Dec 2019
Other News
Arsenal ដាក់គោលដៅចង់បានខ្សែការពារ Chris Smalling របស់ Mancester
ក្លិបកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍ថាបានដាក់គោលដៅចង់បានខ្សែការពារកំពុងឡើងជើងរបស់ក្លិបបិសាចក្រហម Mancester United កីឡាករ Chris Smalling។ Smalling បានចាកចេញពីក្រុម Man Utd កាលពីរដូវក្តៅកន្លងទៅ បន្ទាប់ពីការមកដល់របស់ កីឡាករ Harry Maguire ដោយបានទៅចូលរួមជាមួយក្រុម Roma ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយរដូវកាល។ កីឡាករវ័យ ៣០ ឆ្នាំបានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោ អំឡុងពេលពីរបីខែដំបូងរបស់គាត់នៅក្នុងប្រទេសអ៊ីតាលី ហើយបច្ចុប្បន្នក្លិបនៅក្របខណ្ឌ Serie A មួយនេះមានបំណងចង់ទិញយករូបគេផ្ដាច់តែម្ដងពី Man Utd ។ យ៉ាងណាមិញយោងតាមកាសែត Sunday Mirror បានឲ្យដឹងថា ក្លិប Arsenal បានចូលរួមប្រជែងជាមួយនឹងក្លិប Roma ក្នុងការដណ្ដើមយកកីឡាកររូបនេះមកពង្រឹងតំបន់ការពារក្នុងក្រុម ដោយក្លិបកាំភ្លើងធំបានបញ្ជូនភ្នាក់ងាររបស់ខ្លួនទៅកាន់ប្រទេសអ៊ីតាលី ដើម្បីតាមដានពីសមត្ថភាពនិងទម្រង់លេងរបស់Smalling។ ប្រភពដដែលបានបន្ថែមទៀតថា ក្លិប Everton និង Leicester City ក៏ចាប់អារម្មណ៍ចង់បាន Smalling ដែរ ខណៈ United ទាមទារតម្លៃ១៨លានផោន (ឬប្រហែល
10 Dec 2019
Other News
James Rodriguez ត្រៀមខ្លួនរួចរាល់សំរាប់ការចាកចេញពីក្លឹប Real Madrid
James Rodriguez កំពុងតែត្រៀមខ្លួនសំរាប់ការចាកចេញពីក្លឹប Real Madrid កាន់តែឆាប់តាមលទ្ធភាពដែលអាចធ្វើទៅបាន ហើយ Manchester United អាចជាគោលដៅសំខាន់មួយដែលរូបគេអាចនឹងទៅចូលរួម។ ខ្សែបម្រើសញ្ជាតិកូឡុំប៊ីរូបនេះ បានបង្ហាញថារូបគេជាជម្រើសសំរាប់គ្រូបង្វឹក Zinedine Zidane សំរាប់រដូវកាលនេះ ប៉ុន្ដែរូបគេលែងក្លាយជាកីឡាករ ដែលត្រូវបានជ្រើសរើស ទើបការចាកចេញអាចជាវិធីមួយសំរាប់ រូបគេដើម្បីអាចបានបង្ហាញខ្លួននៅលើទីលានប្រកួត។ បើតាមការរាយការណ៍របស់កាសែតអង់គ្លេស Daily Mail បានឲ្យដឹងថា James អាចជាថ្នូរសំរាប់ក្លឹបអធិរាជស ក្នុងការដោះដូរនាំយក ខ្សែបម្រើ Paul Pogba របស់ក្លឹបបិសាចក្រហម។ ដោយឡែក Gareth Bale អាចត្រូវបានដាក់បញ្ចូលនៅក្នុងលក្ខខណ្ឌដោះដូរនេះផងដែរ ដោយខ្សែប្រយុទ្ធវេលស៍រូបនេះ ហាក់មិនសប្បាយចិត្ត សំរាប់ជីវិតនៅទីក្រុងម៉ាឌ្រីដ។ Pogba ត្រូវបានកំណត់តំលៃ ១៨០លានអឺរ៉ូដោយ Man United ហើយការយក Bale & James ជាថ្នូរអាចកាត់បន្ថយការចំណាយ ដើម្បីនាំយកខ្សែបម្រើបារាំង មកចូលរួមនៅទឹកដី Santiago Bernabeu។
10 Dec 2019
Other News
Chelsea ត្រៀមដាក់សំណើផ្ទេរ Jadon Sancho ពីក្លឹប Dortmund
កីឡាករ Jadon Sancho នឹងក្លាយជាគោលដៅផ្ទេររបស់ក្លឹប Chelsea បន្ទាប់ពី FIFA បានដកបម្រាម ស្របពេលមានការរំពឹងខ្ពស់ថា Sancho នឹងជ្រើសរើសយកពហុកីឡាដ្ឋាន Stamford Bridge នៅពេលគេរំពឹងថា ខ្សែបម្រើស្លាបសញ្ជាតិអង់គ្លេសរូបនេះនឹងផ្ទេរចេញពីក្លឹប Dortmund ។ ប៉ុន្តែក្លឹប Chelsea នឹងត្រូវចំណាយប្រាក់ច្រើនសម្រាប់កីឡាករវ័យ១៩ឆ្នាំរូបនេះ ខណ:អាចមានតម្លៃប្រហែល១០០លានផោន។ Chelsea ក៏នឹងព្យាយាមផ្ទេរខ្សែប្រយុទ្ធកណ្តាលថ្មីម្នាក់ទៀត បើទោះបីជាមានកីឡាករ Tammy Abraham ហើយពួកគេក៏កំពុងចាប់អារម្មណ៍កីឡាករ Timo Wernerផងដែរ។ ទោះបីជាយ៉ាងណា Sancho ទំនងជាកីឡាករដែលគួរឲ្យចង់បានបំផុត បើទោះបីជាក្លឹប Liverpool និង Man Utdក៏កំពុងចាប់អារម្មណ៍ផងដែរ។ Sancho គ្រោងនឹងក្លាយជាគោលដៅចម្បងរបស់ Chelsea នៅរដូវកាលទិញដូរនៅរដូវក្តៅ។កីឡាកររូបនេះគឺជាមិត្តជិតស្និទ្ធរបស់កីឡាករ Callum Hudson Odoiហើយ Chelsea ចង់បានកីឡាករទាំងពីរមកដឹកនាំតំបន់ប្រយូទ្ធយូរអង្វែង ស្របពេល Christian Pulisicគឺជាកម្លាំងជំនួយបន្ថែម
10 Dec 2019