ខ្សែប្រយុទ្ធក្រុមជម្រើសជាតិអាហ្សង់ទីន កីឡាករ Lionel Messi បានថ្លែងសារយ៉ាងមានអត្ថន័យទៅកាន់អ្នកគាំទ្រអាហ្សង់ទីនបន្ទាប់ពីបញ្ចប់ការប្រកួតព្រឹកមិញ។

Lionel Messi
Lionel Messi

ជាការពិតណាស់ Messi បានរួមចំណែកទាត់បាល់បញ្ចូលទីមួយគ្រាប់ទល់នឹង វ៉េណេស៊ុយអេឡា ក្នុងជ័យជម្នះ ៣ ទល់នឹង ០ នៃការប្រកួតជម្រុះ World Cup ២០២២ នៅតំបន់អាមេរិកឡាទីន​ ខណៈ ក្រុមអាហ្សង់ទីនបានកក់កៅអីទៅកាន់ព្រឹត្តិការណ៍មួយនេះរួចរាល់ទៅហើយ។

Messi បាននិយាយថា៖ “ញុំសប្បាយចិត្តក្នុងការលេងនៅទីនេះជាយូរណាស់មកហើយ តាំងពីមុនពេលយើងឈ្នះ Copa America មក។ អ្នកគាំទ្របានបង្ហាញ ថា ពួកគេស្រលាញ់ខ្ញុំ ហើយ ខ្ញុំដឹងគុណចំពោះរឿងនេះ”៕