photo of Lionel Messi
Lionel Messi and David Beckham

បន្ទាប់​ពី​​ដំណឹង​​ប្រកាស​បង្កើត​ក្លឹប​ថ្មី​នៅ​អាមេរិក Lionel Messi  បាន​ផ្ញើ​សារ​អបអរ​ដល់  David Beckham និង​​បង្ហើប​ថា គេ​អាចនឹង​​ទៅ​លេង​នៅ​ទី​នោះ​នៅ​ថ្ងៃ​ណាមួយ។

ក្លឹប​បាល់ទាត់​ដែល Beckham គ្រោង​បង្កើត​មាន​ទីតាំង​ក្នុង​ទីក្រុង Miami រដ្ឋ​ Florida​  ហើយ​នេះ​ការ​ជា​ការ​ពង្រីក​ក្លឹប​បន្ថែម​ទៀត​ដែរ​ក្នុង​លីគ​​បាល់ទាត់​កំពូល​អាមេរិក​ហៅ​ថា  Major League Soccer។ សម្រាប់​ឈ្មោះ​ក្លឹប​អតីត​កីឡាករ​ Real Madrid​ មិន​ទាន់​រក​ឈ្មោះ​ឃើញ​ទេ តែ​នឹង​​ប្រកាស​ជា​ក្លឹប​ផ្លូវការ​នៅ​ឆ្នាំ​២០២០។

photo of David Beckham
David Beckham manager of Miami

ក្រោយ​ព័ត៌មាន​នេះ​ផ្សព្វផ្សាយ មាន​មិត្តភ័ក្ដិ​ជា​ច្រើន​បាន​ផ្ញើ​សារ​អបអរ​ទៅ​អតីត​ជម្រើស​ជាតិ​អង់គ្លេស ក្នុង​នោះ​ក៏​មាន Messi​ ​ផង​ដែរ។ លើ​សពី​ក្ដី​ជូនពរ កីឡាករ​អាហ្សង់ទីន ក៏​បាន​និយាយ​ពី​អនាគត​ខ្លួន​ថា នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ Beckham គួរ​ផ្ដល់​ឱកាស​ឲ្យគេ​ទៅ​លេង​នៅ​ទី​នោះ។

ក្នុង​វីដេអូ​សារ Messi និយាយ​ថា៖ “ដំបូង​សូម​ចូលរួម​អបអរ។ ខ្ញុំ​ជូនពរអ្នក​ជោគជ័យ​​ក្នុង​គម្រោង​ថ្មី នេះ​គឺ​ជា​តំណែង​ថ្មី​សម្រាប់​អ្នក។ នរណា​ទៅ​ដឹង ប្រហែល​ប៉ុន្មាន​ឆ្នាំ​ទៅ​មុខ​ទៀត​អ្នក​អាច​ហៅ​ខ្ញុំ​ទៅ​លេង​បាន”៕ ​

ប្រភព៖ dailymail