Lionel Messi and Neymar

Lionel Messi និយាយថាលោកពេញចិត្តឱ្យ Neymar ត្រលប់មក Barcelona ជាលើកទី២ ដ្បិតវត្តមានរបស់ខ្សែប្រយុទ្ធឆ្នើមប្រេស៊ីលរូបនេះនឹងបង្កើនឱកាសរបស់ Barcelona ក្នុងការសម្រេចគោលដៅនានា។

Neymar បច្ចុប្បន្នវ័យ២៧ឆ្នាំ បានចេញពី Barca ទៅចូលរួម Paris St Germain ក្នុងឆ្នាំ២០១៧ ក្នុងតម្លៃឯតទគ្គកម្មពិភពលោក២២២លានអឺរ៉ូ (២០០លានផោន)។
Messi បាននិយាយទៅកាន់កាសែតអេស្ប៉ាញ Sport ថា៖ «គាត់(Neymar)ចង់ត្រលប់មកវិញយ៉ាងខ្លាំង។ តែខ្ញុំមិនដឹងថាក្លិបពិតជាបានព្យាយាមនាំយកគាត់មកវិញឬអត់ទេ។ ខ្ញុំពេញចិត្តក្នុងការមាន Neymar ក្នុងក្រុមជាថ្មី។ ខ្ញុំយល់ពីអារម្មណ៍មនុស្សមួយចំនួនដែលប្រឆាំងនឹងការត្រលប់របស់គាត់ ហើយយើងអាចយល់បានចំពោះអ្វីដែលបានកើតឡើងនិងរបៀបដែលគាត់បានចាកចេញ»។

photo of Neymar

សូមរំឭកថា Neymar រកបាន១០៥គ្រាប់ពីការចូលលេង១៨៦លើកសម្រាប់ Barca រវាងឆ្នាំ២០១៣ដល់២០១៧។ នៅ PSG គេលេងបាន៥៨ប្រកួត រកបាន៥១គ្រាប់៕