ក្រុមហង្សក្រហម Liverpool កំពុងស្ថិតក្នុងការពិភាក្សាជាមួយក្រុម Besiktas ក្នុងគោលបំណង់ឱ្យក្លឹបដែរមានមូលដ្ធាននៅប្រទេសតួកគីនេះខ្ចីអ្នកចាំទីសញ្ចាតិអាល្លឺម៉ង់ Loris Karius រយៈពេលពីរដូលកាល។

Loris Karius
Loris Karius

Loris Karius ដែរជាអ្នកចាំទីដៃទី1 របស់ Liverpool កាលពីរដូវកាលមុន ខណៈរដូវកាលនេះគឺក្លឹបហង្សក្រហមបានទិញអ្នកចាំទីថ្មីមកជំនួសដំណែងរបស់គាត់ហើយ។ ក្រោយពីគាត់សាងកំហុសយ៉ាងធ្ងន់ធ្ងរដោយចាំបាល់ក្រឡាច់ នឹងបោះបាល់ត្រូវគូរប្រកួត ដោយធ្វើឱ្យស្ដេចស Real Madrid ឈ្នះ 3ទល់នឹង1 ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រក្របខ័ណ្ឌ Champions League នៅថ្ងៃទី 26 ឧសភា។

Alisson Becker
Alisson Becker

ការប្រកួតយប់មិញ Crystal Palace អ្នកចាំទី Loris Karius ក៏មានឈ្មោះជាកីឡាករបម្រុងរបស់លោក Jurgen Klopp ដែរ។ ប៉ុន្តែគ្រូបង្វឹកសញ្ចាតិអាល្លឺម៉ង់រូបនេះ មិនដាក់ឱ្យគាត់ចូលលេងនោះទេ។

Simon Mignolet
Simon Mignolet

ប្រសិនបើការចរចានេះត្រូវរ៉ូវគ្នាជាមួយ Besiktas នោះនឹងធ្វើឱ្យអ្នកចាំទី Simon Mignolet ក្លាយជាអ្នកចាំទីដៃទីពីរ តែម្នាកគត់របស់ហង្សក្រហម។ ខណៈដែរអ្នកចាំទីដៃទីមួយគឺ Alisson Becker ដោយពួកគេបានចុះហត្ថលេខាទិញពី Roma ក្នុងតម្លៃរហូតដល់ទៅ 6,8 លានផោនឯនោះ។ Besiktas នឹងមានជម្រើសទិញ Karius ផ្ដាច់ក្រោយពីកិច្ចសន្យាខ្ចីជើងផុតកំណត់ ៕

ប្រភពពី៖ BBC