នៅពេលនេះ ក្លឹប Liverpool កំពុង​ស្វែងរកព័ត៌មាន​ទាក់ទិន​នឹង​ខ្សែបម្រើ​ Milot Rashica របស់​ក្លឹប​ Werder Bremen នឹងមានបំណង​ផ្ទេរក្នុង​តម្លៃ​៣១,៥​លានផោន​នៅ​រដូវក្តៅ​នេះ។

photo of Milot Rashica
ខ្សែបម្រើ​ Milot Rashica របស់​ក្លឹប ​Werder Bremen

កីឡាករ​វ័យ​២៣​ឆ្នាំ​រូបនេះ​ទទួល​បាន​ការ​ចាប់អារម្មណ៍​ខ្លាំងនៅ​ក្របខណ្ឌ Bundesliga នៅ​រដូវកាល​នេះ ដោយ​រក​បាន​៧​គ្រាប់​ក្នុង​បង្ហាញមុខ​១៨​ប្រកួត​។

photo of Milot Rashica
Milot Rashica
លោក JurgenKlopp កំពុង​សម្លឹង​មើល​កីឡាករ​ដែលមាន​ទេពកោលស្យ​នៅ​ក្របខណ្ឌ Bundesliga ព្រមទាំង​ខ្សែប្រយុទ្ធ Timo Werner ខណ:នៅពេលនេះ Rashica បាន​ក្លាយ​ជា​កីឡាករ​ម្នាក់ទៀត​ដែល​កំពុង​ត្រូវ​បាន​ឃ្លាំង​មើល​ដោយ​ក្រុម​ការ​ងារ​របស់​ក្លឹប Liverpool ។
Jurgen Klopp
គ្រូបង្វឹកលោក Jurgen Klopp របស់ក្លឹប Liverpool

សេចក្តី​រាយការណ៍​នេះ​កត់សម្គាល់ថា Rashica មាន​លក្ខខណ្ឌទិញផ្តាច់ ៣១,៥លានផោន​ជាមួយ​ក្លឹប Werner Bremen ។ Rashica បានផ្ទេរ​ពី​ក្លឹប Vitesse Arnhem មក​កាន់​ក្លឹប Bremen កាលពីខែមករា​ឆ្នាំ​២០១៨ ​ដោយ​មាន​កិច្ច​សន្យា​ដល់​ឆ្នាំ​២០២២៕