ក្លឹបហង្សក្រហម Liverpool កំពុងសម្លឹងមើលការពង្រឹងក្រុមរបស់ពួកគេ បន្ទាប់ពីបានលក់កីឡាករ Philippe Coutinho រូបនេះទៅឱ្យក្លឹប Barcelona ក្នុងតម្លៃ 142 លានផោនកាលពីដើមខែនេះ។ កីឡារក Gareth Bale គឺជាគោលដៅរយៈពេលវែងរបស់ក្រុមបិសាចក្រហម Manchester United ជាមួយលោក Jose Mourinho ដែលជាអ្នកគាំទ្រដ៏ធំជាមួយកីឡាករសញ្ចាតិវេលស៍រូបនេះ ។

photo of Jurgen Klopp
Jurgen Klopp of Liverpool

ប៉ុន្តែសារព័ត៌មានរបស់អេស្ប៉ាញ Don Balon បានអះអាងថា ក្រុមហង្សក្រហម Liverpool ត្រៀមខ្លួនរួចរាល់ហើយដើម្បីប្រយុទ្ធជាមួយក្រុម Man United សម្រាប់ការចុះហត្ថលេខាជាមួយកីឡាករ Bale ។ ថ្មីៗនេះ Man United បានចុះហត្ថលេខាជាមួយ Sanchez ពីក្រុម Arsenal រួចហើយ នេះហើយវាជាក្តីសង្ឃឹម Liverpool ក្នុងការចុះកុងត្រាជាមួយ Bale ។

photo of Gareth Bale
Gareth Bale of Real Madrid

Jurgen Klopp បាននិយាយថា “ខ្ញុំចង់ឃើញគាត់លេងនៅ Liverpool ទោះបីជាគាត់ជាកីឡាករលំដាប់ថ្នាក់ពិភពលោកក៏ដោយ។ “យើងមិនដឹងថានឹងមានអ្វីកើតឡើងនោះទេ ប៉ុន្តែវាពិតជាអស្ចារ្យណាស់ក្នុងការឃើញគាត់ត្រលប់មកទីនេះវិញ (នៅក្នុងក្របខ័ណ្ឌ Premier League) និងនៅ Liverpool” ។

ប្រភពពី៖ dailystar