photo of Liverpool
Liverpool

ភាពជោគជ័យក្រោមការដឹកនាំដោយអ្នកចាត់ការ Jurgen Klopp បានធ្វើឲ្យ Liverpool ក្លាយជាក្រុមលក់អាវដាច់ជាងគេនៅអង់គ្លេសដើមរដូវកាល២០១៩/២០២០។

យោងតាមទីផ្សារ អាវក្នុងដី Liverpool រដូវកាលនេះលក់ដាច់ច្រើនជាងអាវរបស់ Manchester United ដល់ទៅ៣ដង ពោលគឺ៧៦ភាគរយ។

រយៈពេល៣០ឆ្នាំចុងក្រោយ Manchester United តែងតែនាំមុខលើការលក់អាវនេះ តែយ៉ាងណា ការលេងយ៉ាងទាក់ទាញពីសំណាក់ក្រុមហង្សក្រហម ចាប់ផ្ដើមធ្វើឲ្យ Liverpool ជាក្រុមទទួល​បានជោគជ័យលើការលក់អាវវិញ។ សូម្បីតែអាវអ្នកចាំទី Alisson Becker ក៏ស្រូបទាញបានអ្នកទិញច្រើនដែរ៕