ជ័យជម្នះ​ក្នុង​លទ្ធផល ១-០ ទៅ​លើ Norwich City កាល​ពី​យប់​ថ្ងៃ​សោរ៍ បាន​រុញ​ច្រាន​ឲ្យ Liverpool សម្រេច​យក​កំណត់ត្រា​ដ៏​អស្ចារ្យ​មួយ​នាម​ជា​ក្រុម​ដែល​មិន​ទាន់​ស្គាល់​បរាជ័យ​យូរ​បំផុត​នៅ​លីគ​កំពូល​របស់​អង់គ្លេស។

Norwich Vs Liverpool
Norwich Vs Liverpool

ក្នុង​នោះ​គឺ​ហង្ស​ធ្វើ​បាន ៤៣ ប្រកួត​សរុប​ក្នុង​លីគ ដែល​មិន​ទាន់​ស្គាល់​ពាក្យ​ថា “ចាញ់” ពោល​គឺ​មាន​តែ​ស្មើ​និង​ឈ្នះ​តែ​ប៉ុណ្ណោះ។ កំណត់ត្រា​របស់​ Arsenal ដែល​ល្អ​ដាច់​គេ​គឺ​ធ្លាប់​ធ្វើ​បាន​ដល់​ទៅ ៤៩ ប្រកួត​នា​រដូវ​កាល ២០០៣-០៤។

Norwich Vs Liverpool
Norwich Vs Liverpool

សម្រាប់​ហង្ស​អាច​នឹង​មាន​ឱកាស​ប្រជែង​កំណត់ត្រា​នេះ​បាន ប៉ុន្តែ ៦ ប្រកួត​បន្ទាប់​ខ្លះ​ក៏​ត្រូវ​ប៉ះ​ក្រុម​ខ្លាំង​ដោយ​រួម​មាន​ដូច​ជា​ការ​ជួប West Ham, Watford, Bournemouth, Everton, Crystal Palace និង Manchester City៕

Liverpool
Liverpool