ក្លិបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថាកំពុងចរចាទិញយកខ្សែបម្រើ Kacper Kozlowski នៃក្លិប Pogoń Szczecin ដែលត្រូវបានគេយកទៅប្រៀបធៀបនឹងខ្សែបម្រើ Kevin De Bruyne នៃក្លិប Manchester City ។

Kacper Kozlowski
Kacper Kozlowski

យោងតាមសារព័ត៌មាន Daily Mirror បានបង្ហើបថា ក្លិប Pogoń Szczecin មិនសូវចង់លក់កីឡាករវ័យ១៨ឆ្នាំរូបនេះនៅខែមករាខាងមុខនោះទេដូច្នេះ Liverpool អាចនឹងត្រូវរង់ចាំរហូតដល់ចប់រដូវកាលនេះ។

ក្រៅពី Liverpool គឺក្លិប Bayer Leverkusen, AC Milan, RB Leipzig និង Red Bull Salzburg សុទ្ធតែចាប់អារម្មណ៍ Kacper Kozlowski ទាំងអស់៕