photo of Keita
Liverpool are exploring the possibility of bringing midfielder Naby Keita to Anfield early

Liverpool បាន​ចំណាយ​អស់​ប្រាក់​ ៥៧ លាន​ផោន​ក្នុង​ការ​ទិញ​យក​ខ្សែ​ប្រយុទ្ធ​​របស់ RB Leipzig , Keita កាល​ពី​ដើម​រដូវ​កាល ប៉ុន្តែ​ពួក​​គេ​មាន​​​លក្ខខ័ណ្ឌ​ឲ្យ​ក្លឹប​នៅ​អាល្លឺម៉ង់​មួយ​នេះ​ខ្ចី​ជើង​មួយ​រដូវ​កាល​សិន។

​ក្រោយ​មាន​ការ​បាត់​បង់ Coutinho ទៅ​ Barcelona ​ហង្ស​ក្រហម​បាន​​ជំរុញ​ឲ្យ​ក្លឹប​​​នៅ​​​​អាល្លឺម៉ង់​មាន​ការ​ពិភាក្សា​ក្នុង​ការ​នាំ​យក​ Keita មក​ Liverpool ឲ្យ​​​បាន​លឿន។ ​ប៉ុន្តែ​ក្លឹប RB Leipzig មិន​បាន​យល់​ព្រម​លើ​ការ​ចរចា​នេះ​ទេ ដោយ​សារ​ពួក​គេ​ជាប់​មាន​​ភារកិច្ច​​លេង​ពាន Europa League វគ្គ ៣២ ក្រុម​ចុង​ក្រោយ។

​ទោះ​ជា​យ៉ាង​ណា Liverpool ​បាន​យល់​ព្រម​លើ​ហេតុ​ផល​របស់​ RB Leipzig ​​និង​បាន​រង់​ចាំ​ដល់​ខែ​​កក្កដា ​​ឆ្នាំ​២០១៨ ដែល​ជា​ពេល​​​វេលា​​​បាន​ព្រមព្រៀង​កន្លង​មក​ ក្នុង​ការ​ទទួល​​យក​ Keita ​ជា​​ផ្លូវ​ការ៕

Photo of Coutinho
Philippe Coutinho joining Barcelona for £145million

ប្រភពពី៖ dailymail