ក្លិបហង្សក្រហម Liverpool ត្រូវបានគេរាយការណ៍ថាចង់ទិញយកខ្សែប្រយុទ្ធ Raheem Sterling ត្រឡប់មកវិញ។

Raheem Sterling
Raheem Sterling

Sterling ធ្លាប់ជាកីឡាកររបស់ Liverpool កំលុងឆ្នាំ២០១០ ដល់ ២០១៥ មុននឹងចាកចេញមកលេងនៅ Manchester City ចាប់តាំងពីពេលនោះមកដោយគេបានក្លាយជាកីឡាករសំខាន់មួយរូបរបស់លោក Pep Guardiola ។

ប៉ុន្តែថ្មីៗនេះលេចឮពាក្យចចាមអារ៉ាមថា កីឡាករសញ្ជាតិអង់គ្លេសរូបនេះចង់ចាកចេញដើម្បីផ្ទេរទៅ Barcelona ដូច្នេះសារព័ត៌មាន Todo Fichajes បានចុះផ្សាយថា ភាគីលោកគ្រូបង្វឹក Jurgen Klopp ចង់ទិញយកគេត្រឡប់មកវិញ។

Raheem Sterling បានបង្ហាញខ្លួនឲ្យ Man City លើសពី២០០ប្រកួតហើយដោយក្នុងនោះរូបគេ ស៊ុតបញ្ចូលទីបានដល់ទៅ១១៥គ្រាប់៕