បើទោះបីជាក្លឹប Liverpool កំពុង​បោះជំហាន​ឆ្ពោះទៅរក​ការ​លើកពាន​ក្របខណ្ឌ​ EPL ក៏ដោយ ក៏​ជោគជ័យនេះមិន​អាច​រារាំងគ្រូបង្វឹក​លោក JurgenKlopp​ ក្នុងការរកវិធី​ពង្រឹង​ក្រុម​របស់​លោក​បន្ថែមទៀត​នោះទេ។

Jurgen Klopp
លោក Jurgen Klopp គ្រូបង្វឹក​ក្លឹប Liverpool

បើតាមសេចក្តី​រាយការណ៍​នៅអាល្លឺម៉ង់ថា ទោះបី​មាន​ខ្សែប្រយុទ្ធ​ឆ្នើម​បី​រូប​ដូចជា Sadio Mane, Mohamed Salah និង​​ Roberto Firmino ហើយក៏ដោយ​ ក៏គ្រួបង្វឹក​រូបនេះ​ត្រៀម​បង្កើន​ជម្រើស​ខ្សែប្រយុទ្ធបន្ថែម​ទៀត​ ។

photo of Timo Werner
ខ្សែប្រយុទ្ធ Timo Werner របស់​ក្លឹប RB Leipzig

មាន​ការ​អះអាងថា ខ្សែប្រយុទ្ធ Timo Werner របស់​ក្លឹប RB Leipzig ត្រូវ​បាន​គេចាត់ទុកថា ជា​ខ្សែប្រយុទ្ធ​ដ៏ស័ក្តិសម​ក្នុងការ​ពង្រឹង​ប្រព័ន្ធប្រយុទ្ធ​របស់​ក្លឹប Liverpool ។

photo of Timo Werner
កីឡាករ Timo Werner

មាន​ការ​លើក​ឡើង​ថា លោក Klopp​ចង់បាន​កីឡាករ​វ័យ​២៣​ឆ្នាំ​រូបនេះ​មក​ពហុកីឡាដ្ឋាន Anfieldនៅរដូវក្តៅ​នេះ ហើយ​ខ្សែប្រយុទ្ធរូបនេះ​មាន​លក្ខខណ្ឌទិញផ្តាច់​៥១លាន​ផោន៕