ក្លឹប​ Liverpool បាន​ចាយ​លុយ​ប្រមាណ​១០៥លាន​ដុល្លារ​ ទិញ​យក​ខ្សែ​ប្រយុទ្ធ​ Darwin Núñez ដែល​ទើប​មាន​វ័យ​២២ឆ្នាំ​ពី​ក្លឹប​ Benfica នៅ​ក្នុង​ថ្ងៃ​នេះ​។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ជា​ផ្លូវការ​របស់​ Benfica ។

Darwin Núñez
Darwin Núñez

បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​កំពូល​អ្នកកាសែត​ Fabrizio Romano បាន​ឲ្យ​ដឹង​ Nunez នឹង​ចុះ​កុងត្រា​រយៈពេល​ ៦ឆ្នាំ​ជា​មួយ​ Liverpool ចាប់​ពី​រដូវកាល​ថ្មី​ឆ្នាំ​២០២២/២៣ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៨។

នៅ​ក្នុង​ថ្ងៃ​នេះ​កីឡាករ​វ័យ​២២ឆ្នាំ​នេះ​ បាន​ធ្វើ​ដំណើរ​ទៅ​អង់គ្លេស​ហើយ​ដោយ​កំពុង​ធ្វើ​ការ​ពិនិត្យ​ និង​បញ្ចប់​ឯកសារ​នានា​។

នៅ​ក្នុង​រដូវកាល​ឆ្នាំ​២០២១/២២កន្លង​ទៅ​នេះ​ Nunez បាន​ចូល​លេង​ឲ្យ​ Benfica បាន​៤១ប្រកួត​ និង​ស៊ុត​ចូល​ ៣៤គ្រាប់​៕