Liverpool ជិតទិញបានខ្សែបម្រើឆ្នើមជប៉ុនមួយរូបពីក្លឹប Red Bull Salzburg
Liverpool កាន់តែកៀកក្នុងការចុះហត្ថលេខាយក Takumi Minamino ពីក្លឹប Red Bull Salzburg នៅខែមករាខាងមុខនេះ ក្រោយខ្សែបម្រើវ័យ២៤ឆ្នាំបង្ហាញទម្រង់លេងយ៉ាងល្អពេលលេងទល់នឹងពួកគេ នៅ Champions League។

Minamino ដែលស៊ុតបញ្ចូលទី១គ្រាប់នៅ Anfield កាលពីពេលថ្មីៗ មានតម្លៃផ្ដាច់កុងត្រាត្រឹម ៧,២៥លានផោន ត្រូវបានក្លឹបទាំងសងខាងចរចាគ្នាទុកមុន ហើយបើជាប់តេស្តសុខភាពរូបគេនឹងក្លាយជាកីឡាករ Liverpool នៅថ្ងៃទី១ ខែមករា តែម្ដង។
អ្នកវិភាគមើលឃើញថាសមត្ថភាពរបស់ខ្សែបម្រើប្រយុទ្ធរូបនេះគឺជាកត្តាចម្បងដែលធ្វើឲ្យលោក Jurgen Klopp ចង់បាន គឺមិនមែនដោយសារក្លឹបចង់បានទីផ្សារពីអ្នកគាំទ្រនៅប្រទេសជប៉ុនតែមួយមុខទេ។ Minamino ស៊ុតបាន៩គ្រាប់ ក្នុងការបង្ហាញខ្លួន២២លើកឲ្យក្រុមជម្រើសជាតិ៕