Nabil Fekir
Nabil Fekir ឈានដល់កិច្ចព្រមព្រៀងមកកាន់ Liverpool

ក្លិបហង្សក្រហម Liverpool នៅរដូវកាលក្រោយនេះហាក់បីដូចជាចាយលុយច្រើនគួរសមក្នុងការ ទិញចូលកីឡាករថ្មីៗដើម្បីពង្រឹងក្រុម ហើយក៏ដើម្បីប្រកួតប្រជែងពានគ្រប់កម្មវិធីទាំងអស់។

ជាក់ស្តែងពេលនេះ Liverpool ជិតឈានដល់កិច្ចព្រមព្រៀងទិញយក Nabil Fekir ពីក្លិប Olympique Lyon នេះបើតាមប្រភពព័ត៌មានពីប្រទេសបារាំង។ ហើយការចរចារវាងក្លិបទាំងពីរអាចឈានដល់ សេចក្ដីសម្រេចនៅថ្ងៃសុក្រទី៨ខែមិថុនាឆ្នាំ២០១៨នេះ ក្នុងកិច្ចព្រមព្រៀងមួយដែលមានតម្លៃប្រហែល ៦០លានអឺរ៉ូ។

ជាផ្លូវការហើយ Liverpool បាននាំចូលកីឡាករចំណូលថ្មីដែលមានសម្ថភាពដូចជា Fabinho ពី Monaco តម្លៃ៣៩លានផោន, Naby Keita ពី RB Leipzig តម្លៃ៥២.៧៥លានផោន។ នឹងកំពុងបើក ការចរចារទិញផ្តាច់កុងត្រារបស់ Xherdan Shaqiri ពី Stoke ក្នុងតម្លៃ១២លានផោនថែមទៀត។

បើតំណើរការរលូនមែននោះ Liverpool នឹងមានសមាសភាពកីឡាករចំនូលថ្មីបួនរូបដែលលោក Jurgen Klopp យកនៅរដូវក្ដៅនេះ៕