Liverpool បង្កើនគម្លាតនាំមុខ 6ពិន្ទុនៅកំពូលតារាង Premier League ក្រោយលត់ Newcastle United 4-0 កាលពីយប់មិញ។

Liverpool ឈ្នះមួយប្រកួតទៀតហើយ ឈរនៅកំពូលតារាង Premier League
Liverpool ឈ្នះមួយប្រកួតទៀតហើយ ឈរនៅកំពូលតារាង Premier League

ពិតណាស់ នេះ​ជា​ជ័យជម្នះ​លើក​ទី100​របស់​លោក Jurgen Klopp ក្នុង​នាម​អ្នកចាត់ការ Liverpool ក្នុង​ចំណោមការ​ដឹកនាំ​181​ប្រកួត​មក​នេះ​។

ស្រប​ពេល​ក្រុម Man City ​វិញ ​បែរ​ជា​ភ្លាត់​ចាញ់​ទៀត ​ក្រោម​ថ្វី​ជើង​របស់​ក្រុម Leicester City ​។ ដូច្នេះ​ហើយ ​ធ្វើ​ឱ្យ​ក្រុម​ហង្ស​ក្រហម កាន់​តែ​ដាច់​ពិន្ទុ​មែនទែន​ហើយ ក្នុង​ការ​ឈរ​នៅ​កំពូល​តារាង​របស់​ពួកគេ​នា​រដូវ​កាល​នេះ ​ហើយ​ក៏​មាន​កំណត់ត្រា​ល្អ​មួយ​មិន​ទាន់​បរាជ័យ​ផង​ដែរ។

Liverpool ពេលនេះក្លាយជាក្រុមទី4ក្នុងក្របខ័ណ្ឌ Premier League បន្ទាប់ពី Arsenal (2003-04), Manchester United (2010-11) និង Manchester City (2017-18) ដែលមិនចាញ់មកទល់ពាក់កណ្ដាលរដូវកាល៕

X

ប្រភព៖ BBC