ក្រុម Liverpool នាំមុខ១១ពិន្ទុលើក្រុមលេខ២ Leicester City ក្នុងក្របខ័ណ្ឌ Premier League ក្រោយឈ្នះ៣-០នៅទឹកដី Bournemouth យប់ថ្ងៃសៅរ៍ទី៧ខែធ្នូឆ្នាំ២០១៩។

Liverpool
ក្រុម Liverpool

Alex Oxlade-Chamberlain ដែលជាម្នាក់ក្នុងចំណោមមុខថ្មី៧នាក់ក្នុងជម្រើសដំបូងរបស់លោក Jurgen Klopp យប់មិញ បានបើកការនាំមុខក្នុងនាទី៣៥ ក្រោយទទួលការបញ្ជូនបាល់វែងយ៉ាងចំណានពីប្រធានក្រុម Jordan Henderson។

Bournemouth Vs Liverpool
Bournemouth Vs Liverpool

Naby Keita ថែម១គ្រាប់ទៀតក្នុងនាទី៤៤ ពីការបញ្ជូនបាល់ដោយកែងជើងយ៉ាងស្អាតរបស់ Mohamed Salah។ Keita បានបញ្ជូនបាល់ឱ្យ Salah វិញក្នុងនាទី៥៤ បញ្ចប់ទីគ្រាប់ទី៣។

Bournemouth គ្មានឱកាសស៊ុតចំគោលដៅ Liverpool ទាល់តែសោះយប់មិញ។ នេះជាលើកទី២តាំងពីដើមរដូវកាលមុនមក ដែល Liverpool បិទមិនឱ្យគូប្រកួតស៊ុតចំទីខ្លួន។ ហើយ Bournemouth ក៏ក្លាយជាក្រុមទី១ដែលចាញ់ Liverpool ៥ដងជាប់គ្នាជាមួយគ្រាប់បាល់ចាប់ពី៣គ្រាប់ឡើង។ សរុប៥ប្រកួតមកនេះ ពួកគេចាញ់១៧-០។

Liverpool
Liverpool

ពេលនេះ Liverpool បានបង្កើនស្ថិតិមិនចាញ់ក្នុងលីគដល់៣៣ប្រកួតជាប់គ្នា ហើយនេះជាជ័យជម្នះទី១៥ក្នុងចំណោម១៦ប្រកួតក្នុង Premier League រដូវកាល២០១៩-២០នេះ។ ដោយឡែក Leicester នឹងប្រកួតនៅទឹកដី Aston Villa ម៉ោង៩យប់ថ្ងៃអាទិត្យនេះ៕