ក្រុមជើងឯកអឺរ៉ុប ហង្សក្រហម Liverpool បានកក់កៅអី១ ដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រដណ្តើមពាន FIFA Club World Cup 2019 នៅប្រទេសកាតា បន្ទាប់ពីទម្លាក់គូប្រជែង Monterrey ក្លឹបរបស់មិចស៊ិចក្នុងលទ្ធផល ២-១ នៃវគ្គ ៤ក្រុមចុងក្រោយនាយប់មិញ។

Liverpool
ក្រុមហង្សក្រហម Liverpool

ការប្រកួតដែលត្រូវបានធ្វើឡើងនៅកីឡដ្ឋានដែលស្ថិតក្នុងទីក្រុង Doha ប្រទេសម្ចាស់ផ្ទះ World Cup 2022 ផងនោះ កីឡាករខ្សែប្រយុទ្ធហ្គីណេ Naby Keita ជាអ្នរកបានគ្រាប់បែកពងមាន់ឲ្យក្រុមអង់គ្លេស នៅនាទីទី១២ ដោយទទួលបានពីមិត្តរួមក្រុម Mohamed Salah តែត្រូវបាន Monterrey តាមស្មើ ១-១ វិញនៅ ២នាទីបន្ទាប់ ដោយសារកីឡាករចាំទីដៃស្អិត Alisson Becker ភ្លាត់ស្នៀតក្នុងការសង្គ្រោះបាល់ពីការស៊ុតលើកទី២ របស់កីឡាករមកពីមិចស៊ិច។

Monterrey Vs Liverpool
Monterrey Vs Liverpool

យ៉ាងណាក៏ដោយ ការប្រកួតបានអូសបន្លាយរហូតដល់នាទីទី៩០+១ ទើបកីឡាករប្រេស៊ីល Roberto Firmino រកបានគ្រាប់ជ័យជម្នះ ២-១ ពោលគឺក្រោយរូបគេប្តូរចូលលេងក្នុងវគ្គទី២ បានតែ ៥នាទីប៉ុណ្ណោះជំនួបមិត្តរួមក្រុម Divock Origi ជាមួយនឹងការបញ្ជូនបាល់ដ៏អស្ចារ្យរបស់ខ្សែការពារ Trent Alexander-Arnold។

Monterrey Vs Liverpool
Monterrey Vs Liverpool

Liverpool នឹងត្រូវប៉ះជើងឯកមកពីតំបន់អាមេរិកឡាទីន Flamengo របស់ប្រេស៊ីលនារាត្រីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ ចុងសប្តាហ៍នេះនៅវគ្គផ្តាច់ព្រ័ត្រដណ្តើមពាន FIFA Club World Cup 2019 បន្ទាប់ពីខកខានម្តងរួចមកហើយកាលឆ្នាំ២០០៥ កន្លងទៅ៕