photo of Mohamed Salah
Mohamed Salah​ of Liverpool

យោងតាមរបាយការណ៍បានឱ្យដឹងថាក្រុមហង្សក្រហម Liverpool ត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់កិច្ចសន្យាថ្មីដល់ Mohamed Salah ដើម្បីទប់ស្កាត់ការចាប់អារម្មណ៍ពីក្លឹបផ្សេងនៅរដូវក្តៅនេះ ។

ពិតណាស់ Salah បាន​បង្ហាញ​ទម្រង់​លេង​គួរ​អោយចាប់​អារម្មណ៍​ខ្លាំង​ ចាប់​តាំង​ពី​ផ្លាស់​មក​ Anfield ក្នុង​រដូវ​កាល​ដំបូង។ ដើម្បី​តបស្នង​ជួយ​ក្លឹប​ Liverpool ចង់​បន្ថែម​ប្រាក់​អាទិត្យ​ដល់​កីឡាករ​សញ្ជាតិ​អេហ្សីប​រូប​នេះ​ដល់ 20​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍។

ប្រសិនបើ​ដំណើរសម្រេចជោគជ័យ កីឡាករវ័យ 26ឆ្នាំស្ថិតក្នុងចំណោមអ្នកបានប្រាក់ឈ្នួលថ្លៃជាងគេនៅលីគកំពូល​អង់គ្លេសទាំង 10រូប ខណៈ Alexis Sanchez ស្ថិតនៅ​លើ​គេ ដោយរកបាន ​35ម៉ឺនផោនក្នុងមួយសប្ដាហ៍នៅ​ Manchester United ៕

ប្រភពពី៖ dailymail