ក្លឹបហង្សក្រហម Liverpool កំពុងត្រៀមលុយដុំដើម្បីទិញអ្នកចាំទី Alisson ពី AS Roma ក្នុងតម្លៃខ្លួន 62លានផោនដែលជាតម្លៃឯតទគ្គកម្មពិភពលោកសម្រាប់អ្នកចាំទី។

Alisson Becker
Alisson Becker

សំណើដេញថ្លៃរបស់ Liverpool ក្នុងតម្លៃ 62លានផោន គឺបានបំបែកកំណត់ត្រារបស់អ្នក​ចាំទី​ Gianluigi Buffon កាល​ពី17​ ឆ្នាំ​មុន​ដែល​រូបគេបានផ្ទេរ​ពីក្លឹប​ Parma ទៅ​ក្លិឹបអីុតាលី Juventus ក្នុង​តម្លៃ​ 32,6​លាន​ផោន។ ហើយកាលពីឆ្នាំ 2017 នៅក្របខ័ណ្ឌ Premier League របស់អង់គ្លេសក៏បានបំបែកកំណត់ត្រានេះផងដែរដោយ Manchester City ទិញអ្នកចាំទី Ederson ពី​ក្លឹប Benfica ក្នុង​តម្លៃ​ 35​លាន​ផោន។

ក្លឹបអីុតាលី Roma កំពុងតែពិចារណាលើការដេញថ្លៃនេះដែរ ប៉ុន្តែកិច្ចព្រមព្រៀងនេះមិនត្រូវបានយល់ព្រមហើយភាគីអ៊ីតាលីចង់លក់កីឡាកររបស់ពួកគេក្នុងតម្លៃខ្លួន 66លានផោន ៕

ប្រភពពី៖ BBC