ក្លឹបហង្សក្រហម Liverpool ត្រៀមខ្លួនរួចរាល់ហើយដើម្បីចំណាយលុយប្រហែលចំនួន 85លានផោន ( 111 លានដុល្លារ ) សម្រាប់ការនាំយកខ្សែប្រយុទ្ធវ័យក្មេង Ousmane Dembele ចេញពីទឹកដីអេស្ប៉ាញនាខែមករា នេះបើយោងតាមការចុះផ្សាយរបស់ការសែត The Sun ។

Liverpool ត្រៀមលុយដុំទិញ Dembele នាខែមករាខាងមុខនេះ
Liverpool ត្រៀមលុយដុំទិញ Dembele នាខែមករាខាងមុខនេះ

Klopp ចង់បានខ្សែបម្រើស្លាបជម្រើសជាតិបារាំង វ័យ21ឆ្នាំ ដើម្បីជួយ Liverpool ប្រជែងយកពាន Premier League រដូវកាលនេះ ខណៈដែលពួកគេកំពុងបង្ហាញទម្រង់លេងយ៉ាងល្អ និងប្រដេញពិន្ទុគ្នាជាមួយ Manchester City និង Chelsea នឹងពង្រឹងខ្សែប្រយុទ្ធកាន់តែខ្លាំងជាងមុន។

គ្រូបង្វឹកជម្រើសជាតិបារាំង Dembele ត្រូវតែកែរទម្លាប់ខ្លួនឯងឱ្យបាន

​Dembele ត្រូវ​បាន​​អ្នក​ចាត់​ការ​របស់ Barca លោក  Ernesto Valverde ដក​ចេញ​ពី​បញ្ជី​​លេង​ទល់​នឹង Real Betis កាល​ពី​ចុង​សប្ដាហ៍ បន្ទាប់​ខកខាន​មិនបាន​មក​ហាត់។ ត្បិត​តែ​​ហង្សក្រហម​ចង់​បាន​​សមាជិក​ឈ្នះ World Cup 2018 រូប​នេះ​ក្ដី Moussa Sissoko ដែល​ជា​ភ្នាក់ងារ​របស់ Dembele ​ថា កីឡាករ​របស់​ខ្លួន​ចង់​បន្ត​នៅ​ Barcelona៕

ប្រភព៖ The Sun