ក្រុមកំពុងនាំមុខតារាងក្របខណ្ឌ Premier League គឺ ហង្សក្រហម Liverpool បានបញ្ជាក់ជាផ្លូវ ការណ៏ពីការចុះហត្ថលេខានាំយកខ្សែបម្រើ-ប្រយុទ្ធស្លាប Takumi Minamino ពីក្លឹបនៅ លីកកំពូលអូទ្រីស RB Salzburg រួចរាល់ហើយ។

photo of Takumi MInamino
ខ្សែបម្រើជប៉ុន Takumi MInamino

កីឡាករអន្តរជាតិជប៉ុនរូបនេះបានយល់ព្រមលើលក្ខន្តិកៈ ផ្ទាល់ខ្លួនហើយបានឆ្លងកាត់ការពិនិត្យសុខភាពរួចរាល់នៅកីឡាដ្ឋាន Anfield ហើយកាលពីថ្ងៃ១៩ ធ្នូ ២០១៩ នេះ។

photo of Takumi MInamino
កីឡាករវ័យ ២៤ឆ្នាំ Takumi MInamino

Minamino កីឡាករវ័យ ២៤ឆ្នាំ បានផ្តល់បទសម្ភាសន៏ថា: វាជាក្តីសុបិន្តរបស់ខ្ញុំដើម្បីក្លាយជា សមាជិករបស់​ Liverpool។ ជាមួយអារម្មណ៍រំភើបពេលសុបិន្តក្លាយជាការពិត។ ការលេងនៅ Premier League គឺជាគោលដៅមួយរបស់ខ្ញុំ។ ខ្ញុំយល់ថានេះជាលីកលំដាប់កំពូលនៅលើពិភពលោកហើយផ្ទុយទៅវិញខ្ញុំមិនដែលគិតថាមានឪកាស អាចលេងក្នុងក្រុមនេះបានទេហើយខ្ញុំពិតជារីករាយណាស់ជាមួយនិងការទន្ទឹងរងចាំ។

photo of Takumi MInamino
Takumi MInamino

អតីតកីឡាករក្លឹប Cerezo Osaka នឹងចូលរួមបង្ហាញខ្លួនជាមួយក្លឹបថ្មីដំបូងជាផ្លូវការណ៏នៅថ្ងៃទី ១ ខែមករាឆ្នាំ ២០២០ ហើយនឹងពាក់លេខដប់ប្រាំបីរបស់ Liverpool។