ក្លឹបហង្សក្រហម Liverpool បានចុះហត្ថលេខាលើទិញខ្សែបម្រើសញ្ជាតិស្វីស Xherdan Shaqiri ពីក្លឹប Stoke City ក្នុងតម្លៃ 13 លានផោន ដោយចុះកិច្ចសន្យារយៈពេល 5 ឆ្នាំ។

Xherdan Shaqiri
Xherdan Shaqiri

កីឡាករវ័យ 26ឆ្នាំនេះគឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ក្រុម Stoke City កាល​ពី​រដូវ​កាល​មុន​​​ចំនួន​ 8​គ្រាប់​ ប៉ុន្តែ​មិន​អាច​ជួយ​ក្រុម​របស់ខ្លួនបន្តលេងនៅ​ Premier League បានទៀតទេ។​ គាត់ក្លាយជាកីឡាករទី3 ហើយរបស់ក្រុមដែលមានមូលដ្ឋានក្នុងទីក្រុងឡុងទិញបាននៅរដូវកាលនេះ។

Shaqiri ដែលនឹងពាក់អាវលេខ 23 ខណៈដែលកាលពីឆ្នាំ 2014 លោកក៏ចង់ផ្លាស់មកលេងនៅទីនេះដែលតែមកពី Bayern Munich ទិញគាត់បានមុន។ គាត់បាននិយាយថា៖ កាលពីប៉ុន្មានឆ្នាំមុនខ្ញុំក៏ចង់មកដែរតែវាមិនបានកើតឡើង2 ខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ដែលឥឡូវនេះខ្ញុំនៅទីនេះហើយ។ ខ្ញុំនឹងកែលម្អខ្លួនឯងអោយបានល្អ ព្រោះពេលនេះខ្ញុំនៅជាមួយក្រុមដែលល្អបំផុតហើយ ៕

ប្រភពពី៖ BBC