Liverpool នឹងចុះកិច្ចសន្យាជាមួយ van Dijk ដើម្បីបំបែកកំណត់ត្រាពិភពលោក

Virgil van Dijk ខ្សែការពារកណ្ដាលរបស់ក្លឹប Southampton នឹងមកចូលរួមជាមួយហង្សក្រហម Liverpool ពេលទីផ្សារដោះដូរកីឡាករបើកសាជាថ្មីនៅថ្ងៃទី ១ ខែ មករាខាងមុខនេះ ក្នុងតម្លៃខ្លួនកំណត់ត្រាពិភពលោក៧៥លានផោន។
កីឡាករសញ្ជាតិហូឡង់បានមានជំនឿនឹងមកកាន់ Liverpool តាំងពីរដូវក្ដៅមុនបើករដូវកាលមកម្ល៉េះ បន្ទាប់ពីគេសំស្នើផ្ទេរចេញពី Southamtop ហើយហង្សក្រហមក៏មានចិត្តលើគេដូចគ្នា។ ប៉ុន្តែការចង់មកនោះក៏បានរលាយទៅវិញ ដោយ Liverpool បោះបង់ការចាប់អារម្មណ៍វិញ។
ចំពោះតម្លៃខ្លួន៧៥លានផោននេះ បានធ្វើឲ្យ van Dijk ក្លាយជាខ្សែការពារថ្លៃជាងគេលើលោក វ៉ា Benjamin Mendy ដែល Man City ទិញពី Monacoតម្លៃ៥២លានផោន កាលពីខែ កក្កដា ឆ្នាំនេះ។ កីឡាករវ័យ២៦ឆ្នាំបានថ្លែងដែរថា គេពិតជារីករាយនិងមានកិត្តិយស ដែលបានចុះកុងត្រាជាមួយក្លឹបនៅ Merseyside៕
ប្រភពពី៖ bbc