ភ្នាក់ងាររបស់ក្លឹប Paris Saint-Germain មិនពេញចិត្តនឹងអ្នកចាំទី Kevin Trapp ហើយបានបើកទ្វារឱ្យ Liverpool ចុះហត្ថលេខាលើគាត់នៅក្នុងខែមករាខាងមុខនេះ ។

photo of Kevin Trapp
Kevin Trapp​ of Paris Saint-Germain

Trapp បានបង្ហាញខ្លួន 60 លើកក្នុងក្របខ័ណ្ឌ Ligue 1 សម្រាប់ក្រុម PSG ចាប់តាំងពីបានចូលរួមជាមួយក្លឹបកាលពីឆ្នាំ 2015 ប៉ុន្តែអ្នកចាំទី សញ្ចាតិអាល្លឺម៉ង់រូបនេះ កំពុងផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ប្តូរចេញពីក្លឹប Paris Saint-Germain នៅឆ្នាំថ្មីនេះ ។

កីឡាករ Alphonse Areola បានបង្កើតខ្លួនជាអ្នកចាំទី ជម្រើសដំបូងរបស់គ្រូបង្វឹក Unai Emery នៅក្លឹប PSG ហើយ Trapp ថ្មីៗនេះបាននិយាយអំពីការផ្លាស់ប្តូរទៅកាន់ក្លឹប Anfield ដោយដាក់ឈ្មោះ Liverpool ថាជាក្លឹបដ៏អស្ចារ្យមួយសម្រាប់គាត់ ។ ហើយ លោក Jurgen Klopp និយាយថា គាត់នឹងស្វាគមន៍ Trapp ជានិច្ច ។

photo of Alphonse Areola
Alphonse Areola of Paris Saint-Germain

ប្រភពពី​៖ metro