Liverpool នឹងប្រកួតជាមួយ Roma ជើងទី១វគ្គ៤ក្រុមចុងក្រោយ UCL យប់នេះ

កីឡា ៖ Liverpool នឹងបើកទ្វារកីឡដ្ឋាន Anfield ទទួលក្រុមភ្ញៀវ Roma វេលាម៉ោង ១៖៤៥ រំលងអាធ្រាត្រ នាជើងទី១ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Champions League ។
Liverpool (អង់គ្លេស) លទ្ធផល 5 ប្រកួតចុងក្រោយគឺឈ្នះ 3 ចាញ់ 0 ស្មើ 2 ។
Liverpool ៖ Karius; Alexander-Arnold, Lovren, Van Dijk, Robertson; Oxlade-Chamberlain, Henderson, Milner; Salah, Firmino, Mané ។ចំណែកអវត្តមាន: Lallana (សរសៃពួរ), Matip (ភ្លៅ), Can (ខ្នង)
Roma ៖ Alisson; Florenzi, Manolas, Fazio, Kolarov; De Rossi, Strootman, Nainggolan; Perotti, Džeko, Ünder អវត្តមាន: Karsdorp (ជង្គង់), Defrel (ជង្គង់)
ទម្រង់៖ Liverpool អាចប្រើ ៤-៣-៣ខណៈ លេងប្រព័ន្ធ Roma អាចប្រើ ៣-៥-២។
ទស្សនៈយប់នេះ Liverpool ឈ្នះ ២-០
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព
Uefa Chanpions League News
Related
Uefa Chanpions League News
Jose ថា Spurs លេងដោយមិនមានខ្សែប្រយុទ្ធសំខាន់ពិតដូចអ្វីដែលលោកគិតមែន
ក្រុម Tottenham Hotspur របស់លោក Jose Mourinho បានបរាជ័យក្រោមថ្វីជើងក្រុម RB Leipzig កាលពីយប់មិញនេះ ក្នុងលទ្ធផល ១-០ វគ្គ១៦ក្រុមចុងក្រោយ ពានរង្វាន់ UEFA Champions League ។ ជាមួយការប្រកួតនេះដែរ ក្រុម Spurs លេងដោយមិនមានខ្សែប្រយុទ្ធសំខាន់ Son និង Harry Kane ឡើយ ដោយសារតែពួកគេមានបញ្ហារបួស។ មុនការប្រកួត លោក Jose បានដឹងស្រាប់ហើយថាប្រកួតនេះក្រុមរបស់លោកនឹងយ៉ាប់ខ្លាំង ព្រោះលេងគ្មានខ្សែប្រយុទ្ធ។ ជាក់ស្ដែង ពិតជាដូចអ្វីដែលលោកមើលឃើញមែន។ ក្រុម Spurs មិនអាចទម្លាយសំណាញ់ទីរបស់ Leipzig បានឡើយ ផ្ទុយទៅវិញត្រូវបានក្រុមអាល្លឺម៉ង់យកឈ្នះក្នុងលទ្ធផល ១-០ ថែមទៀត។ លោក Jose បាននិយាយក្រោយចប់ការប្រកួតនេះថា ក្រុម Spurs លេងនៅយប់មិញនេះ ដូចចូលប្រយុទ្ធមានកាំភ្លើង ប៉ុន្តែគ្មានគ្រាប់ដើម្បីបាញ់ចេញអីចឹង៕
20 Feb 2020
Uefa Chanpions League News
លទ្ធផលចាប់ឆ្នោតវគ្គ១៦ក្រុម UEFA Champions League ចេញហើយ !
កាលពីម្សិលមិញ បេក្ខភាពទាំង១៦ក្រុមដែលបានឆ្លងផុតវគ្គសន្សំពិន្ទុក្នុងពូលនៃពានរង្វាន់ UEFA Champions League បានចាប់ឆ្នោតរកឃើញគូប្រកួតរៀងៗខ្លួនហើយ សម្រាប់ការប្រកួតនៃវគ្គ១៦ចុងក្រោយ។ លទ្ធផលនៃការចាប់ឆ្នោតបានរកឃើញក្រុមដែលត្រូវប្រកួតគ្នាដូចតទៅ៖ Dortmund vs Paris Saint-Germain Real Madrid vs Man City Atalanta vs Valencia Atletico Madrid vs Liverpool Chelsea vs Bayern Munich Lyon vs Juventus Tottenham Hotspur vs RB Leipzig Napoli vs Barcelona ការប្រកួតជើងទី១នៃវគ្គ១៦ក្រុម នឹងធ្វើឡើងក្នុងសប្ដាហ៍ទី៣ និងទី៤ នៃខែកុម្ភៈ ឆ្នាំ២០២០ ខណៈជើងទី២ នឹងធ្វើឡើងក្នុងសប្ដាហ៍ទី១ និងទី២ នៃខែមីនា ឆ្នាំ២០២០។ គួរឲ្យដឹងដែរថា កាលពីរដូវកាលមុន ពានរង្វាន់ក្លិបអាជីពកម្រិតកំពូលប្រចាំទ្វីបអឺរ៉ុបមួយនេះ ត្រូវបានគ្រងជើងឯកដោយក្លិបអង់គ្លេស Liverpool និងជើងឯករងបានទៅលើក្រុមអង់គ្លេសដូចគ្នាគឺ
17 Dec 2019
Uefa Chanpions League News
លោក ថា Salzburg ជាក្រុមដ៏ខ្លាំងមិនគួរឱ្យជឿ តែ Liverpool ឈ្នះព្រោះលេងឆ្លាតណាស់ក្នុងវគ្គទី២
អ្នកចាត់ការ Liverpool លោក Jurgen Klopp និយាយថាលោកស្រលាញ់ត្រង់ក្រុមរបស់លោកលេង«ឆ្លាតណាស់»នៅពេលពួកគេផ្ដួល Red Bull Salzburg ២-០ ក្នុងរាត្រីថ្ងៃអង្គារទី១០ខែធ្នូឆ្នាំ២០១៩ ហើយឡើងទៅវគ្គ១៦ក្រុមចុងក្រោយ Champions League ក្នុងនាមលេខ១ពូល E។ Liverpool ដែលត្រូវការយ៉ាងហោច១ពិន្ទុ ធ្វើមិនបានល្អទេក្នុងវគ្គទី១ ទល់នឹងក្រុមម្ចាស់ផ្ទះ Salzburg ដែលរកបាន៨៧គ្រាប់ក្នុង២៤ប្រកួតរដូវកាលនេះ។ ប៉ុន្តែការតែតបញ្ចូលទីរបស់ Naby Keita ពីការលើកបាល់របស់ Sadio Mane ក្នុងនាទី៥៧ និងគ្រាប់ស៊ុតក្នុងមុំចង្អៀតរបស់ Mohamed Salah ក្នុងនាទី៥៨ ធានាបានជ័យជម្នះ២-០សម្រាប់ក្រុមហង្សក្រហម។ ក្រោយការប្រកួត លោក Klopp និយាយថា៖ «ខ្ញុំមានការគោរពខ្លាំងបំផុតចំពោះអ្វីដែល Salzburg កំពុងធ្វើ។ ខ្ញុំដឹងថាមនុស្សទាំងពួងមើលឃើញវារបៀបម៉េច គឺអ្នកគិតថាភាពជាក្រុមខ្លាំងបំផុតក្នុងប្រទេសអូទ្រីសគឺអូខេ។ បន្ទាប់មកអ្នកឃើញថាពួកគេល្អបែបណា, ពួកគេលេងល្អបែបណាក្នុងជើងទី១ (Liverpool ឈ្នះ៤-៣នៅ Anfield), ពួកគេល្អបែបណាពេលលេងទល់ Napoli និង Genk ហើយបន្ទាប់មកអ្នកអាចមកទីនេះក្នុងនាមជាជើងឯក Champions League
12 Dec 2019
Uefa Chanpions League News
ខ្សែប្រយុទ្ធ Sancho នាំ Dortmund ឆ្លងទៅវគ្គ១៦ក្រុមចុងក្រោយ UCL
ខ្សែប្រយុទ្ធស្លាបអង់គ្លេសវ័យ១៩ឆ្នាំ Jadon Sancho រកបាន១គ្រាប់និងបញ្ជូន១គ្រាប់ជួយ Borussia Dortmund ផ្ដួល Slavia Prague ២-១ ក្នុងពូល F ហើយឡើងទៅវគ្គ១៦ក្រុមចុងក្រោយ Champions League។ Sancho បានបើកការនាំមុខក្នុងនាទីទី១០ មុនបញ្ជូនបាល់ឱ្យ Julian Brandt ក្នុងនាទី៦១ ដែលជាគ្រាប់ជ័យជម្នះ បន្ទាប់ពី Tomas Soucek តាមស្មើឱ្យក្លិបឆេកក្នុងនាទី៤៣។ អតីតយុវជនថ្នាល Watford និង Manchester City រូបនេះពេលនេះរកបានគ្រាប់បាល់ក្នុង៥ប្រកួតចុងក្រោយជាប់ៗគ្នាសម្រាប់ Dortmund។ Dortmund រក្សាបានលទ្ធផលនេះរហូតដល់ចប់ ទោះបី Julian Weigle ត្រូវបានបណ្ដេញចេញក្នុងនាទី៧៧ក្ដី។ ក្លិបអាល្លឺម៉ង់មួយនេះបានលេខ២ក្នុងពូល F ដោយមាន១០ពិន្ទុ ខណៈ Barcelona ស៊ី Inter Milan ២-១ ឈរលេខ១មាន១៤ពិន្ទុ៕
12 Dec 2019
Uefa Chanpions League News
Real Madrid ទទួលជ័យជំនះដ៏ចាំបាច់នៅ Champions League ក្រោយឈ្នះក្រុម Galatasaray
កាលពីថ្ងៃអង្គារម្សិលមិញនេះ ក្រុម Real Madrid បានវិលត្រឡប់ពីទីក្រុងអ៊ីស្តានប៊ុលរបស់ប្រទេសតួកគីវិញ ជាមួយនឹង៣ពិន្ទុដ៏ចាំបាច់នៅ Champions League ក្រោយយកឈ្នះក្រុម Galatasaray ទាំងព្រលឹងចុងសក់១-០ដោយសារតែគ្រាប់បាល់ក្នុងតង់ទី១របស់កីឡាករ Toni Kroos ហើយនិងមានសកម្មភាពលេងគំរាមកំហែងខ្លាំងរបស់កីឡាករ Eden Hazard ។ សំពាធធ្ងន់ដូចភ្នំមកលើគ្រូបង្វឹក Zinedine Zidane នឹងត្រូវកាត់បន្ថយបានខ្លះ ក្រោយក្រុម Real Madrid ចាញ់ការប្រកួតបើកឆាកអឺរ៉ុបរបស់ពួកគេជាមួយក្រុម PSG មុនពេលពួកគេតាមពីក្រោយ០-២នៅក្នុងទឹកដីខ្លួនឯង រហូតដល់សម្រេចបានលទ្ធផលស្មើ២-២ជាមួយក្រុម Club Brugge នៅការប្រកួតទី២របស់ពួកគេ។ ក្រុមជើងឯកបាល់ទាត់អឺរ៉ុប១៣សម័យកាលមួយនេះ បានធ្វើដំណើរមកដល់ទីក្រុងអ៊ីស្តានប៊ុល ដោយត្រូវការជ័យជំនះជាចាំបាច់ជាមួយគូប្រកួតដែលមានឆន្ទៈខ្ពស់ និងមានក្រុមអ្នកគាំទ្រច្រើន។ លោក Zidane សញ្ជាតិបារំាង បាននិយាយកាលពីថ្ងៃចន្ទថា លោកមានការធុញទ្រាន់ខ្លាំងណាស់នឹងពាក្យចចាមអារាមលើការជំនួសតំណែងរបស់លោកនៅលើកៅអីដ៏ក្តៅរបស់ក្រុម Real Madrid មួយនេះ។ កីឡាករបែលហ្ស៊ិក Hazard លេងបានយ៉ាងទាក់ទាញបំផុត ពេលដែលគាត់ជួយឲ្យកីឡាករ Kroos ស៊ុតបាល់បញ្ចូលទីបានសម្រេច ហើយការស៊ុតរបស់គាត់បានផ្លាតត្រូវអ្នកចាំទី Fernando Muslera ដែលបានធ្វើឲ្យក្រុមភ្ញៀវស្ទើរតែជាប់គាំងដោយសារតែការលេងទប់របស់ក្រុមម្ចាស់ផ្ទះ៕
23 Oct 2019
Uefa Chanpions League News
មុនប៉ះកម្ពុជា ខ្សែប្រយុទ្ធឆ្នើមរបស់អ៊ឺរ៉ង ស៊ុតបញ្ចូលទី Benfica ១គ្រាប់ នៅ UCL
កាលពីយប់មិញ ការប្រកួតពានរង្វាន់លំដាប់ទី១ របស់ទ្វីបអ៊ឺរ៉ូប UFFA Champions League រដូវការ ២០១៩-២០២០ រវាងក្រុម Zenit St. Petersburg ប្រកួតជាមួយក្រុម Benfica ដោយបានបញ្ចប់ក្នុងលទ្ធផល ៣ ទល់នឹង ១ នៅក្នុងកីទ្បដ្ឋាន Gazprom Arena របស់ប្រទេសរុស្សី។ ក្រុម Zenit បាននាំមុខ ៣គ្រាប់មុន ដោយរកគ្រាប់បានដោយកីទ្បាករ Artem Dzyuba នាទី ២២, Ruben Dias នាទី ៧៨ និង Sardar Azmoun នាទី ៧៨ ខណៈឯក្រុម Benfica ក៏បានវាយបក ១គ្រាប់ដែរ នៅក្នុងនាទី ៨៥ ដោយកីទ្បាករ R. de Tomas។ បើក្រលេកមើលទៅកីទ្បាករខ្សែប្រយុទ្ធសញ្ជាតិអ៊ឺរ៉ង់ Sardar Azmoun ត្រូវបានគេសង្កេតឃើញថាកំពុងទ្បើងជើងខ្លាំងមែន ទែន។
04 Oct 2019