ប៉ុន្មានថ្ងៃមុន ហង្សក្រហម Liverpool ទើបតែចុះហត្ថលេខាបន្តកិច្ចសន្យារយៈពេល 5 ឆ្នាំជាមួយខ្សែប្រយុទ្ធ Mohamed Salah ក៏ដោយក៏អត្តិតវីរបុរសហង្សក្រហម Liverpool កាលពីឆ្នាំ 1987-97 លោក John Barnes នៅតែជឿជាក់ថា Liverpool នៅតែលក់ Salah ទៅឱ្យក្លឹប Real Madrid ប្រសិនពួកគេហានឱ្យតម្លៃ 200 លានផោន។

Mohamed Salah
Mohamed Salah

ប៉ុន្មានខែកន្លងមកនេះមានពាក្យចចារាមជាច្រើនថា Real Madrid កំពុងតែតាមប្រម៉ាញខ្សែប្រយុទ្ធសញ្ចាតិអេហ្ស៊ីបរូបនេះ។ ប៉ុន្តែប៉ុន្មានថ្ងៃមុនលោក Salah បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល 5ឆ្នាំទៀតជាមួយហង្សក្រហម Liverpool ។ ប៉ុន្តែការចុះហត្ថលេខានេះមិនមែនពួកគេមិនលក់ខ្សែប្រយុទ្ធរូបនេះទៅឱ្យក្លឹបផ្សែងទៀតនោះទេ ផ្ទុយទៅវិញពួកគេនឹងព្រមលក់កីឡាករសញ្ចាតិអេហ្ស៊ីបនេះ ប្រសិនបើហានឱ្យតម្លៃដែល Liverpool ចង់បានគឺ 200លានផោន។

អតីតខ្សែបម្រើក្លឹប Liverpool រូបនេះបានប្រាប់សារព័ត៌មាន Daily Star ថា៖ Salah បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីមែន តែមិនមែនមានន័យថា Liverpool លក់គាត់នោះទេ។ គ្រប់ក្លឹបទាំងអស់គឺជាក្លឹបដែលទិញនឹងលក់។ ប្រសិនបើក្លឹបណាហានឱ្យតម្លៃ 200លានផោននោះ Liverpool នឹងលក់អោយភ្លាម ជាពិសេសនោះ Real Madrid ដែលចង់បានរូបគេជាខ្លាំង ៕

ប្រភពពី៖ Goal