ខ្សែបម្រើជម្រើសជាតិហុល្លង់ Georginio Wijnaldum នឹងអវត្តមានពីការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ FIFA Club World Cup 2019 ទល់នឹង Monterrey ម៉ោង១២៖៣០យប់ថ្ងៃពុធទី១៨ខែធ្នូនេះ ដោយសាររបួសសាច់ដុំ។

photo of Georginio Wijnaldum
ខ្សែបម្រើជម្រើសជាតិហុល្លង់ Georginio Wijnaldum

តែខ្សែការពារកណ្ដាលឆ្នើម Virgil van Dijk អាចលេងបាន ថ្វីបើអវត្តមានពីការហ្វឹកហាត់កាលពីថ្ងៃចន្ទក្ដី ដោយលោក Jurgen Klopp បាននិយាយក្នុងសន្និសីទសារព័ត៌មានគេមិនអីទេ។
ដោយឡែក Dejan Lovren, Joel Matip និង Fabinho សុទ្ធតែកំពុងមានរបួស មិនទាន់ជា។

photo of Georginio Wijnaldum
ខ្សែការពារ Georginio Wijnaldum

លោក Klopp ដែលទើបស៊ីញេកុងត្រាថ្មីជាមួយ Liverpool ដល់ឆ្នាំ២០២៤ និយាយថា Liverpool មិនមែនជាក្រុមរំពឹងលើកពាន (Favourites) ទេ តែជាក្រុមប្រកួតប្រជែងមួយ (Challengers)។ ក្រុមរបស់លោកមកទីនេះដើម្បីតំណាងទីក្រុង Liverpool និងតំណាងទ្វីបអឺរ៉ុបទាំងមូល។ ទោះយ៉ាងណា ក្រុមលោកគោរព Monterrey យ៉ាងខ្លាំង។

photo of Georginio Wijnaldum
Georginio Wijnaldum

លោក Klopp បន្ថែមថា Monterrey កំពុងលេងល្អជាមួយរបៀបលេងផ្ទាល់ខ្លួនមួយ ហើយពួកគេផ្លាស់ប្ដូរប្រព័ន្ធលេងនៅពេលណាពួកគេកំពុងនាំមុខ ហើយលោកពិតជាសរសើរពួកគេណាស់។

សូម​ជម្រាប​ថា​ជើងឯក CONCACAF Champions League ​បាន​ឡើង​មក​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រនេះ បន្ទាប់​ពី​បានផ្ដួល​ជើងឯក​លីគ​កាតារ Al Sadd កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​ ដោយ​លទ្ធផល​៣-២៕