photo of Liverpool
Liverpool នឹង​ត្រូវ​ប្រកួតជាមួយ​ Napoli ដើម្បីដណ្ដើម​កៅអី​វគ្គ ១៦ ក្រុមចុងក្រោយ យប់នេះ

វេលា​ម៉ោង ០៣:០០ នាទី​រំលង​អាធ្រាត្រយប់នេះ​ក្លឹប Liverpool នឹង​ត្រូវ​ស្វាគមន៍​ក្លឹប Napoli ក្នុង​ជំនួប​បិទ​វគ្គ ៣២ ក្រុម​ចុង​ក្រោយ​រក​កៅអី​ឆ្ពោះ​ទៅ​វគ្គ​បន្ទាប់ក្របខណ្ឌ Champions League  នៅ​កីឡដ្ឋាន Anfield។

ក្នុង​ពូល C មាន​ក្រុម​ ៣ កំពុង​ដណ្តើម​គ្នា​យក​តែ ២ ក្រុម​ដោយ​រួម​មាន Napoli, PSG និង Liverpool។ ជំនួប​យប់នេះ​រវាង​ហង្ស​និង​ក្រុម​យក្ស​អ៊ីតាលី​គឺ​តានតឹង​ខ្លាំង​បំផុត ដោយ​ក្រុម​របស់​លោក Jurgen Klopp ចាំ​បាច់​ត្រូវ​យក​ជ័យជម្នះ​ប្រសិន​ចង់​ឡើង ពោល​គឺ​ហង្ស​មាន​ភាគរយ​ទាប​ជាង​គេ​នៅ​ជុំ​ទី ៦។

liverpool
Champions League ៖ liverpool vs napoli

ប៉ុន្តែ​អ្វី​ដែល​ជា​បញ្ហា​ព្រួយបារម្ភ​របស់​ក្រុម​លោក Ancelotti គឺ​ត្រង់​ថា​នៅ ១២ ប្រកួត​ចុង​ក្រោយ​រាប់​តាំង​ពី​ខែ​កញ្ញា Napoli មិន​ទាន់​ស្គាល់​បរាជ័យ​សូម្បី​មួយ​លើក​នៅ​ប្រកួត​ក្នុង​និង​ក្រៅ​ក្របខ័ណ្ឌ ហើយ​នេះ​គឺ​ជា​ការ​ជួប​គ្នា​លើក​ទី ៤ នៃ​ប្រវត្តិសាស្រ្ត​ក្រុម​ទាំង ២។

+ស្ថិតិ ៥ ប្រកួត​ចុង​ក្រោយ​របស់ Liverpool (ឈ្នះ ៤ ចាញ់ ១)

photo of liverpool
liverpool

Bournemouth 0-4 Liverpool
Burnley 1-3 Liverpool
Liverpool 1-0 Everton
PSG 2-1 Liverpool
Watford 0-3 Liverpool

+ស្ថិតិ ៥ ប្រកួត​ចុង​ក្រោយ​របស់ Napoli (ឈ្នះ ៤ ស្មើ ១)

photo of napoli
napoli

Napoli 4-0 Frosinone
Atalanta 1-2 Napoli
Napoli 3-1 Ccrvena Zvezda
Napoli 0-0 Chievo
Genoa 1-2 Napoli

ដូច្នេះកុំភ្លេចរងចាំទស្សនាទាំងអស់គ្នាថាតើ liverpool ឬក៏ napoli ដែលអាចដណ្តើមកៅអីឡើងទៅវគ្គ​១៦ ក្រុមចុងក្រោយបាន ៕